ថ្ងៃសៅរ៍-អាទិត្យនេះ  បងប្អូននៅខេត្តព្រះសីហនុដឹងតែសប្បាយហើយ  សុទ្ធតែកំពូលតារាចម្រៀងទៅប្រគំតន្ត្រីនៅទីនោះ

មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុហើយនៅសប្ដាហ៍នេះ  ដោយការប្រគំតន្ត្រីខ្នាតយក្សមួយនេះនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួងមកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូនអាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី ២០ និង ២១ ខែមករា ឆ្នាំ២០២៤នេះ ដែលមានទីតាំងនៅទីលានតេជោ (ពយតាម៉ូង) ខេត្តព្រះសីហនុ ចាប់ពីម៉ោង ០៨:០០ យប់ដល់ម៉ោង១១:៣០យប់ ។  

កំពូលតារាចម្រៀងដែលនឹងចូលរួមច្រៀងមានដូចជា  កំពូលតារាចម្រៀងប្រចាំប្រទេសលោក ព្រាប សុវត្ថិ, លោក ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា និងតារាចម្រៀងជាច្រើនរូបទៀតរួមមាន លោក ខាន់ ជេមស៌, លោក គូម៉ា, លោក ជុំ លីណូ, កញ្ញា ហ៊ិន លីដា, លោក K-LA, Team BGB, កញ្ញា អេមមី និងកញ្ញា ណាណា ។

ក្រៅតារាចម្រៀងដែលបានរៀបរាប់ខាងលើក៏មានអមមកជាមួយការសម្ដែងshowពិសេសៗ ព្រមទាំងមាន DJ ដើម្បីបង្កើនភាពសប្បាយរីករាយជាមួយចង្វាក់ភ្លេង EDM នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៍ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុន។ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕