មិនទាន់ឡើងឆាកប្រកួតផងបេក្ខភាព Miss Grand Cambodia 2024 ព្រះកាយច័ន្ទ បោះពាក្យសម្តីចាក់ដោតនិងគម្រាមមិនចូលរួមប្រកួតកម្មវិធីផ្សេងៗ …! 

មិនទាន់បានឡើងឆាកប្រកួតស្រួលបួលផង ស្រាប់តែកញ្ញា ព្រះកាយច័ន្ទ បេក្ខភាព Miss Grand Cambodia 2024 តំណាង ​ខណ្ឌ ទូលគោក បានបោះពាក្យសម្តីធ្ងន់ៗ និង ចាក់ដោតបំផុតនៅលើ ហ្វេសប៊ុក របស់ខ្លួនអំពីការប្រកួត រហូតធ្វើឱ្យមហាជនបើកភ្នែកធំៗមើលនាងគ្រប់ៗគ្នា ។ 

តាមរយៈសារដែលកញ្ញា ព្រះកាយច័ន្ទ ទើបតែបានបង្ហោះនៅលើ ហ្វេសប៊ុក របស់ខ្លួនការពីប៉ុន្មានម៉ោងមុននេះ ប្រកបដោយអត្ថន័យចាក់ដោតខ្លាំងថា « នាងខ្ញុំដាក់ពាក្យប្រកួត Miss Grand Cambodia បើនាងខ្ញុំមិនបានជាប់ទៅប្រកួតនៅ Miss Grand International ទេ នាងខ្ញុំសុំមិនទៅប្រកួតក្នុងកម្មវិធីផ្សេងនោះទេ » ។ 

បន្ទាប់ពីឃើញសារដ៏ចាក់ដោតរបស់តារាស្រីរូបនេះ បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ។ មើល កញ្ញា ព្រះកាយច័ន្ទ ហាក់បីដូចជាមានការជឿជាក់ខ្លាំងក្នុងការប្រកួត Miss Grand Cambodia 2024 នេះ បើទោះបីជាការប្រកួតនៅពុំទាន់ចាប់ផ្តើមជាផ្លូវការក្តី ប៉ុន្តែនាងហាក់បីដូចជាមានក្តីរំពឹងខ្ពស់អាចនឹងក្លាយទៅជាម្ចាស់មកុដនៅក្នុងឆ្នាំនេះ ។

គួរបញ្ជាក់ផងដែរថា កញ្ញា ព្រះកាយច័ន្ទ គឺជាតារាសម្តែងមួយរូបដ៏មានប្រជាប្រិយភាព មានរូបសម្រស់ស្រស់ស្អាត និង មានទេពកោសល្យខាងសិល្បៈបុរាណ និង សម័យ ហើយពេលនេះ នាងកំពុងតែត្រៀមប្រកួតប្រជែងខាងផ្នែកសម្រស់ ដើម្បីបំពេញក្តីស្រមៃខ្លួន បើទោះបីជាពេលនេះនាងមានវ័យ ២៨ ឆ្នាំក្តី តែនាងនៅតែរំពឹងថានាងនឹងលេចធ្លោខ្លាំងក្នុងការប្រកួតដ៏ធំនេះ ៕