កៀកថ្ងៃចូលរោងការតារាសម្តែង លី ម៉ារីណា និងអនាគតស្វាមី បានបង្ហោះរូបថត Pre Wedding យ៉ាងស្រស់ស្អាត មិនចាញ់ក្មេងៗឡើយ ។ អ្នកទាំងពីរញញឹមបិទមាត់មិនជិតឡើយ ក្រោយរងចាំពេលវេលាដ៏ល្អនេះមកជាយូរ ។
តាមរយៈរូបភាពជាច្រើនសន្លឹកដែលតារាសម្តែងកូនមួយ លី ម៉ារីណា ទើបតែបង្ហោះកាលពីពេលថ្មីៗនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថា នាងនិងអនាគតស្វាមីពិតជាសមគ្នាណាស់ ទាំង វ័យ និងកម្ពស់ ។ តាមគម្រោងពិធីមង្គលការ តារាសម្តែង លី ម៉ារីណា នឹងរៀបចំឡើងនៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤ នាពេលប៉ុន្មានថ្ងៃខាងមុខនេះនៅ មជ្ឍមណ្ឌល OCIC អនាគតស្វាមីរបស់នាងគឺ វរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ ដូនពេញ ។
លី ម៉ារីណា និង វរៈសេនីយ៍ឯក ទៀង ច័ន្ទសារ បានស្រឡាញ់គ្នាយូរមកហើយ ហើយអ្នកទាំងពីរក៏មិនដែលភ្លេចពីប្រពៃណីដៃ ជាក់ស្តែងសម្រាប់តារាស្រី លី ម៉ារីណា ផ្ទាល់ គឺនាងតែងមានក្តីស្រមៃចង់រៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់ទៅតាមប្រពៃណី និង ទំនៀមទំលាប់ ខ្មែរ ទោះជាកន្លងមកនាងធ្លាប់បរាជ័យជីវិតគ្រួសារចំនួនពីរលើកមកហើយក្តី ។
លី ម៉ារីណា ត្រៀមនឹងអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរក្នុងថ្ងៃពិសេសរបស់នាង ។ បន្ទាប់ពីរៀបការរួច លី ម៉ារីណា ក៏មានគម្រោងនឹងយកូនគាប់ចិត្តស្វាមីរបស់ខ្លួនផងដែរ ៕