នៅក្នុងពិធីប្រកាស BA ថ្មីតម្លៃខ្លួនរហូតដល់ទៅ ១០ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំរបស់ក្រុមហ៊ុន ឡាកាម៉ូ កាលពីថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២៤ កន្លងមកនេះ លោកជំទាវ មាស ច័ន្ទដាលីន អគ្គនាយិកា ក្រុមហ៊ុន ឡាកាម៉ូ ថែមទាំងបានផ្តល់ការងារដល់ជនមានពិការភាពធ្វើដោយមិនប្រកាន់អ្វីទាំង អស់ ។
លោកជំទាវ មាស ច័ន្ទដាលីន អគ្គនាយិកាក្រុមហ៊ុន ឡាកាម៉ូ ឱ្យដឹងថា BA ថ្មីដែលរបស់ ឡាកាម៉ូ គឺ សុខ លីន និង ម៉ាក់ លក្ខណ៍ ដោយពួកគាត់ម្នាក់ៗទទួលបានតម្លៃខ្លួនក្នុងការធ្វើជា BA សម្រាប់ក្រុមហ៊ុនលោកស្រី ក្នុងមួយម្នាក់ ១០ ម៉ឺនដុល្លារ រយៈពេលមួយឆ្នាំ ។ ក្រោយពីចុះកុងត្រាជាមួយក្រុមហ៊ុនរួច ពួកគាត់ត្រូវធ្វើការងារជាច្រើនដូចជា ការងារង ថតវិដេអូ , ឡាយ , និងការងារសប្បុរសធម៌ជាដើម… ។
ក្រៅពីប្រកាស BA ថ្មីតម្លៃខ្លួន ១០ ម៉ឺនដុល្លារនោះ លោកជំទាវ មាស ច័ន្ទដាលីន ក៏បានផ្តល់ការងារមួយចំនួនដល់ជនមានពិការភាព ដោយមិនប្រកាន់អ្វីទាំងអស់ ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកនជនបានឃើញស្រាប់ យុវត្តីជាច្រើនរូបនេះ ទទួលការងារធ្វើដោយក្តីរីករាយ
យុវវត្តី ផាន ស្រីអ៊ួយ ដែលជាជនមានពិការភាពពីកំណើត បានសម្តែងនូវការត្រេអរជាខ្លាំងនៅពេលដែលលោកស្រីអគ្គនាយិកា ឡាកាម៉ូ ផ្តល់ការងារដល់នាងនិងប្អូនៗរបស់នាងធ្វើ ខណៈពេលដែលជីវភាពគ្រួសាររបស់នាងកំពុងជួបនូវបញ្ហា ។
បន្ទាប់ពីឃើញទឹកចិត្តដ៏ល្អរបស់លោកជំទាវ មាស ច័ន្ទដាលីន បែបនេះបានធ្វើឱ្យទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស សរសើរលោកស្រីគ្រប់ៗគ្នា ៕