នៅ សូនីតា ពោលពាក្យឡើងក្តុកក្តួលចិត្ត « ឆ្នាំ ២០២៣ ជាឆ្នាំដែលហត់នឿយខ្លាំង សូមប្តីស្រឡាញ់ប្រពន្ធឱ្យបានច្រើនៗ »

នៅឆ្នាំ ២០២៣ ពិធីការិនី និង ជាតារាសម្តែង នៅ សូនីតា ជួបនូវរឿងមិនសប្បាយចិត្តជាច្រើន ជាពិសេសគឺរឿងគ្រួសារតែម្តង នាងនិងស្វាមីស្ទើរតែចែកផ្លូវគ្នាទៅហើយ កាលពីឆ្នាំមុន ។

គ្រាន់តែឈានចូលឆ្នាំ ២០២៤ ភ្លាមតារាស្រីកូនមួយ អ្នកនាង នៅ សូនីតា បានរៀបរាប់រឿងក្នុងចិត្តថា « ២០២៣ ជាឆ្នាំ ដែលហត់នឿយខ្លាំង (ចិត្ត និងកាយ ) តែសប្បាយចិត្តព្រោះបានធ្វើអ្វីដែលខ្លួន ពេញចិត្ត សូមឱ្យខ្ញុំជួបតែរឿងល្អ មនុស្សល្អៗ ជាពិសេសគឺបងប្អូនសាច់ញាតិទាំងសងខាង ។ Love you the most ទិត្យ ថាវរិទ្ធ ស្រឡាញ់ប្រពន្ធឱ្យច្រើនៗ » ។

បន្ទាប់ពីឃើញសារដ៏ក្តុកត្តួលរបស់តារាសម្តែង នៅ សូនីតា រៀបរាប់បែបនេះ បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ហើយម្នាក់ៗបានផ្ញើសារជូនពរនាងជួបតែសុភមង្គល ។ តារាសម្តែង នៅ សូនីតា សង្ឃឹមថា ជីវិតគូស្វាមីភរិយានាងជួបតែរឿងល្អៗ ប្តីប្រពន្ធស្រឡាញ់គ្នាកាន់តែខ្លាំងឡើង ៕