ចូលឆ្នាំ ២០២៤ ភ្លាម ពិធីការិនិ ថន លក្ខិណា ប្រកាសប្រាប់មហាជនថា « ២០២៤ ឈប់ស្រឡាញ់គេម្នាក់ឯងហើយ » ។
ទន្ទឹមនិងការប្រកាសនេះ បានធ្វើឱ្យមហាជនជាច្រើនមានការងឿងឆ្ងល់ថា តើហេតុអ្វី ថន លក្ខិណា បង្ហោះសារបែបនេះ ? ពីព្រោះតាំងពីចូលសិល្បៈជាង ១០ ឆ្នាំមកនេះ នាងកម្រនឹងមានរឿងអាស្រូវស្នេហា ឬ បង្ហាញពីទំនាក់ទំនងពិសេសជាមួយបុរសណាម្នាក់ណាស់ ភាគច្រើននាងទៅណាមកណាតែម្នាក់ ដោយនាងព្យយាមលាក់បាំងរឿងឯកជនរបស់ខ្លួនគ្រប់ពេលវេលា ។
មកទល់ពេលនេះ តារាសម្តែង និង ពិធីការិនី ថន លក្ខិណា នៅតែអះអាងដដែលថា នាងមិនទាន់មានគូស្នេហ៍នៅឡើយទេ ហើយនាងក៏មិនខ្វល់ពីរឿងរៀបការដែរ ពីព្រោះរកបុរសល្អដែលត្រូវរៀបការជាមួយមិនបាន ។
ថ្វីដ្បិតតែ ថន លក្ខិណា និយាយបែបនេះក្តី តែអ្នកក្នុងសិល្បៈដែលស្និទ្ធស្នាលជាមួយនាង ម្នាក់ៗសុទ្ធតែដឹងថា ថន លក្ខិណា មានគូស្នេហ៍ហើយ គូស្នេហ៍នាងថែមទាំងបានផ្តល់ទ្រព្យសម្បត្តិមួយចំនួន ដូចជា ផ្ទះ រថយន្ត ដល់រូបនាងទៀតផង តែនាងព្យាយាយមលាក់បាំង ។ ចំពោះរឿងរៀបការវិញ នាងក៏ចង់រៀបការដូចជាមិត្តភក្តិផ្សេងៗទៀតដែរ គ្រាន់តែពេលវេលាល្អមិនទាន់មកដល់ ។
តាំងពីឆ្លងថ្ងៃកំណើតនៅបំណាច់ឆ្នាំ ២០២៣ មក ថន លក្ខិណា ចាប់ផ្តើមប្រែប្រួលខ្លាំង សម្រស់នាងកាន់តែស្អាតប្លែក ចំណែកចរិតរបស់នាងវិញក៏មិនដូចដើមដែរ ចេះបង្ហាញពីការឈឺចាប់ឱ្យមកហាជនដឹងលឺ ហាក់បីដូចជានាងទើបតែបែកបាក់ពីគូស្នេហ៍អីចឹង ៕