កែវ សុបញ្ញា គឺជាតារាស្រីដំបូងដែលប្រកាសត្រៀមនឹងចូលរោងការនៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៤ នេះ បន្ទាប់ពីបានភ្ជាប់ពាក្យនិងគូដណ្តឹងអស់ពេលជាង ២ ឆ្នាំ ក្នុងអំឡុងផ្ទុះ កូវីដ ១៩ ។
គ្រាន់តែចូលឆ្នាំថ្មីភ្លាម តារាស្រី កែវ សុបញ្ញា មិនបង្អង់យូរឡើយ ដោយនាងបានបង្ហើបពីពេលវេលារៀបការ និង ដើរចែកធៀបការអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។
តារាចម្រៀង កែវ សុបញ្ញា បាននិយាយថា ពេលវេលាល្អរបស់ខ្លួនដែលទន្ទឹងរងចាំជាច្រើនឆ្នាំបានមកដល់ហើយ នាងពិតជារីករាយណាស់ ហាមភ្លេចណាបងប្អូន មិត្តភក្តិ ជួបគ្នាថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៤ នេះ នៅភោជនីយដ្ឋាន ទន្លេបាសាក់ ២ ។
តារាស្រីរូបនេះប្រញាប់ប្រញាល់ក្នុងការរៀបចំពិធីមង្គលការ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនច្រើនថា នាងមិនចង់រៀបការហើយរួមរស់ជាមួយគូដណ្តឹងជាផ្លូវការ ក្រោយពីភ្ជាប់ពាក្យកាលពីអំឡុងឆ្នាំ ២០២១ ។
បន្ទាប់ពីរៀបការរួចតារាចម្រៀង កែវ សុបញ្ញា នៅតែបន្តការងារចម្រៀងដូចដើម ពីព្រោះនាងស្រឡាញ់អាជីពនេះខ្លាំងណាស់ បើទោះបីជាថ្ងៃមុននាងមានកូន ក៏នាងមិនបោះបង់អាជីពនេះចោលដែរ ៕