ទំនាក់ទំនងតារាស្រី សេង សុឃីម និងនាយ ចឺម បានចប់សព្វគ្រប់យូមកហើយ ដោយឡែកថ្មីៗនេះនៅតែមានលេចលឺព័ត៌មានថា តារាទាំងពីររូបនេះបានត្រូវរ៉ូវគ្នាវិញ បន្ទាប់ពីបានផ្សះផ្សារនាពេលកន្លងមក ។
ថ្វីដ្បិតតែមានព័ត៌មានបែបនេះក្តី ក្រឡេកមកមើលមេម៉ាយកូនមួយសាច់សខ្ចី សេង សុឃីម បាននិយាយក្តែងៗជាថ្មីម្តងទៀតថា របស់ដែលនាងបោះចោលហើយ នាងនិងមិនរើសយកមកវិញដាច់ខាត មិនថា សង្សារ ឬ ប្តី ។
ក្រោយពីបញ្ជាក់ច្បាស់បែបនេះបានធ្វើឱ្យមមហាជនកាន់តែភ្លឺភ្នែក ហើយឈប់យល់ច្រឡំចំពោះនាងទៀត ។
សេង សុឃីម ថែមទាំងបាននិយាយទៀតថា របស់ដែលនាងស្រឡាញ់ នាងត្រូវហួងហែង មិនអាចចែករំលែកជាមួយនរណាម្នាក់បានឡើយ បើគិតថា មិនអាចរស់នៅជាមួយគ្នាបាន បែកគ្នាទៅ ។
តារាសាច់សខ្ចី សេង សុឃីម សូមឱ្យមហាជនឈប់មានការយល់ច្រឡំចំពោះនាងទៀតទៅ ពីព្រោះទំនាក់ទំនងនាង និង នាយ ចឺម គឺបានចប់សព្វគ្រប់ហើយ ហើយក៏គ្មានថ្ងៃដែលនាងត្រូវគ្នាជាមួយ នាយ ចឺម វិញដែរ ៕