កៀតពេលវេលាផ្លាស់ប្តូរមកុដថ្មីហើយ តែ ធីតាឯកសង្ក្រាន្ត រដូវកាលទី ៤ កញ្ញា អ៊ិន ម៉ូលីកា នៅតែមិនក្លាហាននៅក្នុងការស្លៀកពាក់សិចស៊ីបញ្ចេញសាច់ ដូចជានៅក្នុងឈុតហែលទឹកជាដើម ដូច្នេះហើយទើបធ្វើឱ្យនាងរារែកចិត្តនៅក្នុងការចូលរួមប្រកួតបវរកញ្ញា ។
នៅសល់តែ៣ សប្តាហ៍ទៀត រដូវកាលផ្លាស់ប្តូរមកុដថ្មី ធីតាឯកសង្រ្កាន្ត រដូវកាលទី ៥ ឈានចូលមកដល់ហើយ កញ្ញា អ៊ិន ម៉ូលីកា បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ទេរមកុដរបស់ខ្លួនទៅកាន់បេក្ខភាពថ្មី ។ រយៈពេលពេញមួយឆ្នាំក្នុងតំណែងជា ធីតាឯកសង្រ្កាន្ត រដូវកាលទី ៤ បានធ្វើឱ្យកញ្ញា អ៊ិន ម៉ូលីកា ទទួលបានបទពិសោធការងារជាច្រើន ដែលធ្វើឱ្យនាងកាន់តែរឹងមាំនៅក្នុងវិស័យសិល្បៈ ។
កញ្ញា អ៊ិន ម៉ូលីកា បានឱ្យដឹងថា បន្ទាប់ពីផ្ទេរមកុដរួច នាងមានគម្រោងការងារជាច្រើនដែលត្រូវធ្វើទាំងការងារសម្តែង និង បង្ហាញម៉ូដ ហើយបំណងប្រាថ្នាធំរបស់នាងមួយទៀត គឺនាងចង់ដាក់ពាក្យចូលរួមប្រលងនៅក្នុងវិស័យបវរកញ្ញា ដើម្បីបំពេញក្តីស្រមៃខ្លួន ។
ថ្វីដ្បិតតែមានក្តីស្រមៃចង់ចូលរួមប្រកួតនៅក្នុងវិស័យបវរកញ្ញា ប៉ុន្តែកញ្ញា អ៊ិន ម៉ូលីកា នៅតែមិនដាច់ចិត្តធ្វើរឿងមួយនេះ ។
កញ្ញា អ៊ិន ម៉ូលីកា បាននិយាយដោយសម្តីមួយៗថា ៖ « មកទល់ពេលនេះខ្ញុំនៅតែមិនដាច់ចិត្តស្លៀកឈុតហែលទឹក ឬឈុតសិចស៊ីបញ្ចេញសាច់ ជាពិសេសគឺមិនហ៊ានស្លៀកឈុតបញ្ចេញដើមទ្រូងតែម្តង ខ្ញុំនៅតែមានអារម្មណ៍អៀនៗ និងខ្លាចដូចពេលមុនដដែល » ។
បើទោះបីជាមានអារម្មណ៍បែបនេះក្តី កញ្ញា អ៊ិន ម៉ូលីកា សន្យានិងខ្លួនឯងថា ពេលវេលាល្អមកដល់ នាងនឹងផ្លាស់ប្តូរខ្លួនឯងឱ្យបាន ដើម្បីឈោងចាប់ក្តីស្រមៃធំក្នុងជីវិត ។
កន្លងមក កញ្ញា អ៊ិន ម៉ូលីកា ធ្លាប់បានបដិសេមិនទទួលថតការងារណាដែលមានលក្ខណៈ សិចស៊ី ឬ បញ្ចេញសាច់ខ្លាំង បើទោះបីជាគេឱ្យតម្លៃខ្លួនខ្ពស់ប៉ុណ្ណា ក៏ អ៊ិន ម៉ូលីកា មិនចាប់អារម្មណ៍ ឬ ទទួលការងារទាំងនោះដែរ នាងនៅតែប្រកាន់ខ្លួនជានារី ខ្មែរ ៕