កញ្ញា ពេជ្រ ពិសី មិនត្រឹមតែជាលក់អនឡាញល្បីឈ្មោះប៉ុណ្ណោះទេ នាងថែមទាំងជា អ្នកផលិតមាតិកា និងអ្នកថតផ្សាយផលិតផលដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងបណ្តាញសង្គម ។ នៅក្នុងឆ្នាំ ២០២៣ នេះអ្នកលក់អនឡាញរូបនេះបានបង្ហាញពីគោលដៅ និងសមិទ្ធិផល ដែលខ្លួនបានខំប្រឹងធ្វើពេញមួយឆ្នាំឱ្យអ្នកគាំទ្របានឃើញ ។
បើប្រៀបធៀបទៅនិងអ្នកលក់អនឡាញវ័យក្មេងនាបច្ចុប្បន្ន អាចចាត់ទុកថា កញ្ញា ពេជ្រ ពិសី ល្បីឈ្មោះគូរសម ហើយថែមទាំងមានអ្នកចាប់អារម្មណ៍ច្រើន ជាពិសេសនៅពេលដែលនាងបង្កើតមាតិកាមួយៗគឺផ្ទុះខ្លាំងក្នុងបណ្តាញសង្គម ។
នៅក្នងសំណេររបស់កញ្ញា ពេជ្រ ពិសី ដែលបានបង្ហោះកាលពីពេលថ្មីៗនេះនាងបានរៀបរាប់ថា «សៀវភៅកត់ត្រា គោលដៅដើមឆ្នាំ ២០២៣ និងលទ្ធផលចុងឆ្នាំ ២០២៣ ។ វិដេអូ ចេញឱ្យបាន ៦ ក្នុង ១ ខែ , រកអ្នក Edit Video , ផុសវិដេអូ Tik Tok ឱ្យបានញឹកញាប់ ។ Social Media ៖ Facebook Page 1 M Follower , IG 300 K follower , Tik Tok1M , Page Cosmetic 50 K follower , YouTube 100K Sub ។ ជីវិតត្រូវមានគោលដៅ គ្រប់យ៉ាងអត់ដឹងថាធ្វើបានប៉ុន្មាន% ទេ សំខាន់ជឿជាក់លើខ្លួនឯង ហើយធ្វើវាអស់ពីលទ្ធភាពទើបអាចទៅរួច » ។
គ្រាន់តែឃើញសមិទ្ធិផលរបស់កញ្ញា ពេជ្រ ពិសី បែបនេះ ធ្វើឱ្យអ្នកគាំទ្រ និង អ្នលក់អនឡាញដូចគ្នា ម្នាក់ៗផ្ទុះការសរសើរ និង ការខំប្រឹងរបស់នាងគ្រប់ៗគ្នា ។
កញ្ញា ពេជ្រ ពិសី ពិតជារីករាយជាមួយសមិទ្ធិផលការងារដែលខ្លូនទទួលបាននៅក្នុងឆ្នាំ ២០២៣ ហើយនាងមានគម្រោងការងារជាច្រើនទៀតដែលត្រូវធ្វើនៅក្នុងឆ្នាំ ២០២៤ ដែលឈានមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ជាពិសេសនាងបេ្តជ្ញាចិត្ត នឹងប្រឹងប្រែងធ្វើការងារដែលខ្លួនស្រឡាញ់ឱ្យកាន់តែជោគជ័យជាងឆ្នាំចាស់ ៕