ពិធីការិនី ស៊ឹម សូលិកា បានសម្រាលកូនប្រុសដោយសុវត្ថិភាពកាលពីព្រឹកថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៣ ដោយការវះកាត់ បើទោះបីតារាស្រីរូបនេះមានវ័យច្រើនបន្តិចក្តី ។
អ្នកនាង ស៊ឹម សូលិកា ពិតជារីករាយជាមួយកំណើតកូនប្រុសរបស់ខ្លួនខ្លាំងណាស់ បន្ទាប់ពីទន្ទឹងរងចាំមើលមុខកូនជាទីស្រឡាញ់អស់ពេលជាង ៩ ខែ ។ មិត្តភក្តិទាំងក្នុងនិងក្រៅសិល្បៈបានផ្ញើសារជូនពរតារាស្រីរូបនេះឱ្យមានសុខភាពល្អ ទាំងម្តាយនិងកូន ។ ក្រុមគ្រួសារអ្នកនាង ស៊ឹម សូលិកា កំពុងរីករាយជាមួយសមាជិកថ្មី ។
ចាប់តាំងពីរៀបការមានគ្រួសារថ្មី អ្នកនាង ស៊ឹម សូលិកា មានបំណងនឹងបង្កើតកូនដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ ពេលនេះបំណងប្រាថ្នារបស់នាងក្លាយទៅជាការពិតហើយ ពេលនេះនាងមានកូន ២ នាក់ក្នុងបន្ទុក ។ បើទោះបីជានាងមានវ័យច្រើនបន្តិចក្តី ប៉ុន្តែនាងបានសម្រាលកូនដោយសុវត្ថិភាពទាំងម្តាយនិងកូន ។
អ្នកនាង ស៊ឹម សូលិកា នៅតែស្រឡាញ់អាជីពសិល្បៈ ប៉ុន្តែដោយសារវ័យកាន់តែច្រើន ហើយការងារផ្ទាល់ខ្លួនក៏មមាញឹក នាងបានសម្រេចចិត្តបោះបង់អាជីពសម្តែងចោលទាំងស្រុង ដោយកាន់តែការងារពិធីការិនីមួយប៉ុណ្ណោះ ។
បើនិយាយពីរឿងទ្រព្យសម្បត្តិវិញ ស៊ឹម សូលិកា មានលុយចាយវាយមិនខ្វះ មិនថា វីឡា ដីធ្លី រថយន្តទំនើបៗ ទោះមិនប្រកបអាជីពសិល្បៈក៏ជីវិតនាងរស់នៅសុខស្រួលដែរ ដោយសារនាងមានមុខរបររកស៊ីផ្ទាល់ខ្លួនជាច្រើនកន្លែង ៕