តារាសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា ហាក់បាត់បង់ទីផ្សារការងារសិល្បៈ បន្ទាប់ពីរៀបការ និង សម្រាលបានកូនស្រីម្នាក់ជាទីស្រឡាញ់ ។ ចំពោះរឿងនេះតារាស្រីរូបនេះហាក់មិនខ្វាយខ្វល់នោះទេ ពីព្រោះនាងបានងាកមកចាប់អាជីពជំនួញជំនួសវិញ ។
ទឹម រដ្ឋា ចាប់ផ្តើមមមាញឹកខ្លាំងជាមួយការងាររកស៊ីរបស់ខ្លួន រហូតគ្មានពេលវេលាសម្រាប់បំពេញការងារក្នុងសិល្បៈ ជាក់ស្តែងតាំងពីសម្រាលកូនរួច នាងបានបាត់មុខឈឹងពីឆាកសម្តែង ក៏ដូចជា ឆាកបង្ហាញម៉ូដ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា នាងឈប់ពីអាជីពនេះហើយ ។
ទោះជាយ៉ាងនេះក្តី ទឹម រដ្ឋា នៅតែអះអាងថា នាងស្រឡាញ់អាជីពសិល្បៈ ហើយក៏នៅតែបន្តអាជីពនេះដដែល គ្រាន់តែក្នុងអំឡុងពេលនេះ នាងមមាញឹកនៅក្នុងការមើលខុសត្រូវការងាររកស៊ីផង និង ការងារក្រុមហ៊ុនផង ។
បើតាមប្រភពព័ត៌មានដែលស្និទ្ធជាមួយតារាស្រីរូបនេះធ្លាប់បានបង្ហើបប្រាប់ថា ស្វាមីបរទេសរបស់នាង មិនចង់ឱ្យនាងប្រលូកក្នុងវិស័យសិល្បៈទៀតទេ ពីព្រោះអាជីពនេះហត់ហើយ រកប្រាក់ចំណូលមិនសូវបានខ្ពស់ទៀត ៕