ម្តងនេះតារាចម្រៀង អេដា ដាក់ផែនការរស់នៅក្រៅប្រទេសហើយ សង់ផ្ទះ ចិញ្ចឹមមាន់ និងដាំប៉េងប៉ោះរស់នៅជាមួយស្វាមីដល់ចាស់កោងខ្នង 

ទើបតែចំណាយពេលវេលាផ្អែមល្ហែមជាមួយស្វាមីនៅក្រៅប្រទេសជាមួយកូនតូចរបស់ខ្លួនមិនបានប៉ុន្មានផង ស្រាប់តែតារាចម្រៀងរ៉េប អេដា ដាក់ផែនការចង់រស់នៅក្រៅប្រទេសបាត់ ។ 

តារាចម្រៀង អេដា បានបង្ហោះរូបភាពស្អាតៗជាច្រើនជាមួយស្វាមីព្រមទាំងកូន ពេលបានទៅដល់ប្រទេស អាល្លឺម៉ង នៅក្នុងរដូវធ្លាក់ទឹកកក់ ។ ជាមួយគ្នានោះ អេដា បានរៀបរាប់ថា « និយាយគ្នាហើយ​ៗ ថាស្រលាញ់គ្នាដល់ចាស់កោងខ្នងណាប៉ា​ សង់ផ្ទះជើងភ្នំ​ ចិញ្ចឹមមាន់​ ដាំប៉េងប៉ោះ » ។

គ្រាន់តែឃើញ អេដា និយាយបែបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើន គិតថា អេណា សម្រេចចិត្តចេញទៅរស់នៅតាមស្វាមីហើយ ពីព្រោះនាងមានក្តីស្រមៃចង់រស់នៅក្រៅប្រទេសយូមកហើយជាមួយគ្រូសារ ។ តែទោះជាយ៉ាងណាម្នាក់ៗបានផ្ញើសារជូនពរនាង មានសុភមង្គលក្នុងគ្រួសារ ។

កន្លងមកតារាចម្រៀង អេដា ធ្លាប់បាននិយាយផងដែរថា បើទៅថ្ងៃមុខនាងរស់នៅក្រៅប្រទេសក្តី តែនាងនឹងឧស្សាហ៍ ត្រឡប់មកលេងស្រុកកំណើត ជាពិសេសនាងនៅតែស្រឡាញ់ និង ធ្វើបទចម្រៀងដើម្បីចែករំលែកដល់អ្នកគាំទ្រខ្លួន ៕