ស្របពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ កញ្ញា ពេជ្រ វត្តីសារ៉ាវឌី កាន់តែមិនប្រកាន់ខ្លួន ជាពិសេសចំពោះរឿងស្នេហា រហូតនាងហានប្រកាសក្តែងៗថា មិនថាស្នេហាភេទដូចគ្នា ឬស្នេហាភេទផ្ទុយគ្នាទេ ( GL ឬ BL ) គឺនាងរីករាយនឹងទទួល ប្រសិនបើមើលឃើញថា នាងស្រឡាញ់ពេញចិត្ត និងអាចរស់នៅជាមួយគ្នាបាន ។
កន្លងមកកញ្ញា ពេជ្រ វត្តីសារ៉ាវឌី ធ្លាប់ខូចចិត្តម្តងរួចមកហើយ ព្រោះស្នេហាមិនសមបំណង រហូតធ្វើឱ្យនាងឈប់គិតពីរឿងស្នេហា ប៉ុន្តែនៅពេលដែលកេរ្តិ៍ឈ្មោះនាងចាប់ផ្តើមល្បីល្បាញ នាងកាន់តែបើកចំហពីរឿងស្នេហា ជាក់ស្តែងមិនថា ស្នេហាបែប GL ឬ BL គឺនាងមិនខ្វល់ឡើយ ។
ពេជ្រ វត្តីសារ៉ាវឌី បាននិយាយកាលពីពេលថ្មីៗនេះទៀតថា ចំពោះរឿងស្នេហា គឺនាងនៅតែបើកចំហទទួលស្នេហាថ្មី មិនថាស្នេហាភេទដូចគ្នា គឺនាងពេញចិត្តនិងទទួលយក ប្រសិនបើមើលឃើញថា ដៃគូរបស់ខ្លួនល្អ អាចនឹងរស់នៅជាមួយគ្នាបាន ។
ថ្វីដ្បិតតែបើកចំហទទួលយកស្នេហាទាំងពីរភេទចូលមកក្នុងជីវិតរបស់ខ្លួនក៏ពិតមែន តែមកទល់ពេលនេះនៅពុំទាន់ឃើញ ពេជ្រ វត្តីសារ៉ាវឌី មានការស្និទ្ធស្នាលជាមួយបុរសណាម្នាក់ទេ ផ្ទុយទៅវិញនាងបែរជាស្និទ្ធស្នាលខ្លាំងជាមួយមិត្តភក្តិស្រីៗទៅវិញ ដែលជាហេតុធ្វើឱ្យទស្សនិកជនកាន់តែមានការ សង្ស័យថា តារាស្រី ពេជ្រ វត្តីសារ៉ាវឌី ពិតជាស្រឡាញ់ស្រីគ្នាឯងហើយ ទើបមិនមើលបុរសណាម្នាក់សោះ ។
កញ្ញា ពេជ្រ វត្តសារ៉ាវឌី មិនខ្វល់ពីរឿងរ៉ាវខាងលើឡើយ ទោះបីជានរណាគិត ឬចង់និយាយអ្វីក៏មិនធ្វើឱ្យនាងខ្វាយខ្វល់ដែរ អ្វីដែលសំខាន់ គឺនាងប្រឹងធ្វើការងារ រកប្រាក់ចំណូលចិត្តជីវិត ៕