ព្រះកាយច័ន្ទ សម្រេចចុងក្រោយដើរចូលប្រកួត Miss Grand Cambodia 2024 មិនខ្វល់រឿងលើសអាយុ 

តារាស្រី ព្រះកាយច័ន្ទ បានប្រកាសក្តែងៗថា នាងនឹងចូលរួមប្រកួត Miss Grand Cambodia 2024 ដើម្បីដណ្តើមមកុដហើយ ដោយនាងមិនខ្វល់ពីវ័យរបស់ខ្លួនឡើយ ប្រការសំខាន់ គឺនាងមិនទាន់លើសអាយុ ។ 

នៅក្នុងវិស័យសិល្បៈនរណាៗក៏ដឹងថា ព្រះកាយច័ន្ទ ពិតជាចាស់វស្សាក្នុងវិស័យសិល្បៈ នាងមិនត្រឹមតែមានមានទេពកោលស្យខាងសម្តែងប៉ុណ្ណោះទេ នាងថែមទាំងអាច ច្រៀងរាំងបានយ៉ាងស្ទាត់ជំនាញ សូម្បីតែរបាំក៏នាងចេះដែរ ។ 

ព្រះកាយច័ន្ទ បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនកាលពីពេលថ្មីៗនេះថា នាងពិតជាចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី Miss Grand Cambodia 2024 យ៉ាងពិតប្រាកដមែន សូមហ្វេនហ្វេនចូលគាំទ្រនាងឱ្យបានច្រើនផង ។ 

ទន្ទឹមនឹងការប្រកួតចូលរួមប្រកួតនេះមានមហាជនជាច្រើននិយាយថា ព្រះកាយច័ន្ទ មានវ័យច្រើនហើយម៉េចក៏អាចចូលរួមប្រកួតបាន ? ថ្វីដ្បិតតែមហាជននិយាយបែបនេះក្តី សម្រាប់ ព្រះកាយច័ន្ទ វិញ គឺមិនខ្វល់នោះទេ ផ្ទុយទៅវិញ នាងបែរជានិយាយថា អាយុនាងមិនទាន់លើសទេ គឺ ២៨ ឆ្នាំត្រឹមល្មម ដែលអាចចូលរួមប្រកួតបាន អ្វីដែលសំខាន់គឺនាងមានការជឿជាក់ខ្លាំងលើខ្លួនឯងក្នុងការចូលរួមប្រកួតដណ្តើមមកុដឆ្នាំនេះ ។ 

ព្រះកាយច័ន្ទ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតប្រជែងជាមួយបេក្ខភាពផ្សេងៗទៀតនៅក្នុងទីក្រុង ភ្នំពេញ នាងប្តេជ្ញាចិត្តដណ្តើម មកុដ Miss Grand Cambodia 2024 ឱ្យបានដើម្បីសម្រេចបំណងប្រាថ្នាធំក្នុងជីវិត .។ ព្រះកាយច័ន្ទ មានកម្ពស់ ១,៧៣ cm ៕