កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ​នឹងឈប់ពីការងារសម្តែងនៅពេលដែលរៀបការរួច 

កៀកថ្ងៃចូលរោងការហើយ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែសប្បាយចិត្ត រូបសម្រស់កាន់តែស្រស់ស្អាត នាងនឹងក្លាយទៅជាកូនក្រមុំដ៏ស្រស់ស្អាតប្រចាំឆ្នាំ ២០២៣ នេះតែម្តង ។ ទន្ទឹមនឹងការត្រៀមខ្លួននេះ ក៏មានព័ត៌មានថា អនាគតស្វាមី ហ៊ិន ច័ន្ទនីរ័ត្ន នឹងឱ្យនាងឈប់ពីសិល្បៈ បន្ទាប់ពីរៀបការរួច ។ 

គ្រាន់តែលឺដំណឹងថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នឹងឈប់ពីសិល្បៈ បន្ទាប់ពីរៀបការរួច បានធ្វើឱ្យមហាជនមានការសោកស្តាយជាខ្លាំង ពីព្រោះនាងគឺជាតារាសម្តែងដ៏មានប្រជាប្រិយភាព និង មានទេពកោសល្យសម្តែងល្អដាច់គេ ពិបាកនិងរកគូប្រដូច  ។ 

ចំពោះរឿងនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មិនទាន់ឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅឡើយទេ ពីព្រោះនាងកំពុងមមាញឹកនៅក្នុងការរៀបចំពិធីមង្គលការខ្លួន ។ 

កន្លែងមក ហ៊ិន ច័ន្ទនីរ័ត្ន ធ្លាប់បានប្រាប់ថា នាងទទួលថតរឿងណាដែលនាងស្រឡាញ់ប៉ុណ្ណោះ ចំណែកអនាគតស្វាមីរបស់នាងក៏មិនបានហាមឃាត់នាងក្នុងការប្រកួតការងារសិល្បៈដែរ ។ 

បើតាមគម្រោងមង្គលការរបស់ ហ៊ិន ច័ន្ទនីរ័ត្ន នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣ នេះហើយ ដោយត្រៀមនឹងអញ្ជើញភ្ញៀវចូលរូមយ៉ាងច្រើនកុះករ សុទ្ធអ្នកមុខអ្នការ ។ តែមុននឹងថ្ងៃរៀបការមកដល់ ហ៊ិន ច័ន្ទនីរ៏ត្ន ក៏បានបង្ហើបប្រាប់ពីចំណងស្នេហ៍របស់ខ្លួន និងគូដណ្តឹងថា នាងស្គាល់ជាមួយគូស្នេហ៍ ៨ ឆ្នាំ ហើយចាប់ផ្តើមស្រឡាញ់គ្នាក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ៕