តាមពិតមូលហេតុដែលធ្វើឱ្យពិធីការិនី និង ជាតារាសម្តែង រស់ សុធាវី សុខចិត្តបោះបង់ការងារក្នុងស្រុកចោលដោយមិនស្តាយស្រណោះលុយរាប់ម៉ឺនដុល្លារនោះ គឺដោយសារតែនាងត្រូវកំដរស្វាមី ឆ្លងថ្ងៃកំណើត និង ដើរកម្សាន្តជុំគ្នានៅ អឺរ៉ុប ។
ពិធីការិនីកូន ២ រស់ សុធាវី បាននិយាយថា « Happy birthday ប្ដីសម្លាញ់ ជូនពរបង មានសុខភាពល្អ មានអាយុយឺនយូរ មានលុយ មានសុភមង្គល ហើយមានអូន និងកូនៗយើងនៅក្បែរបងរហូត… Cadeaux ឆ្នាំនេះ គឺជូនអូនដើរលេងនៅអឺរ៉ុប៤សប្ដាហ៍ » ។
មុនពេលហោះទៅប្រទេស បារាំង និងបន្តទៅ អឺរ៉ុប ពិធីការិនី រស់ សុធាវី បានសុំការយោគយល់ ពីបណ្តាក្រុមហ៊ុនជាច្រើន ព្រោះនាងបានសុំលុបចោលគម្រោងការងារទាំងនោះ ដោយសារមានធុរៈផ្ទាល់ខ្លួន ។
ពិធីការិនី រស់ សុធាវី មិនសោកស្តាយក្នុងការលុបចោលការងារទាំងនោះទេ ដោយសារនាងចង់ចំណាយពេលវេលាជាមួយគ្រួសារ និង នៅក្បែរស្វាមីឱ្យបានច្រើន ដូចដឹងស្រាប់ហើយថា តាំងពីរៀបការ មានកូន ២ នាក់មក នាងនិងស្វាមីមិនសូវបានជួបមុខគ្នាទេ ពីព្រោះស្វាមីនាងមមាញឹកនៅក្នុងការរកស៊ីនៅ ក្រៅប្រទេស ទាំងនៅប្រទេស បារាំង និង អាមេរិក …៕