បាត់មុខយូរតារាសម្តែង អែត វីន ពោលពាក្យថា « ប្រឹងរាល់ថ្ងៃដើម្បីរកលុយទិញអង្ករច្រកឆ្នាំង »

គ្រាន់តែលឺតារាសម្តែងរូបសង្ហា អែត វីន ពោលពាក្យថា « ប្រឹងរាល់ថ្ងៃដើម្បីរកលុយទិញអង្ករច្រកឆ្នាំង » បានធ្វើឱ្យមហាជនជាច្រើន អាណិតបុរសរូបសង្ហានេះគ្រប់ៗគ្នា ។ 

តារាសម្តែងរូបសង្ហា លោក អែត វីន មិនសូវមមាញឹកនៅក្នុងការងារសិល្បៈប៉ុន្មានទេ ដោយសារលោកជាប់រវល់ថតរឿងខ្នាតធំឱ្យស្ថានីយ៍ទូរទស្សន៍មួយ ទើបមិនហ៊ានទទួលការងារផ្សេងៗ ។ ទោះជាយ៉ាងនេះក្តីលោក  អែត វីន បែរជារវល់មើលការខុសត្រូវក្លឹបហាត់ប្រាណ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ។ លោកថែមទាំងនិយាយទៀតថា « ខ្ញុំប្រឹងរាល់ថ្ងៃនេះ គឺដើម្បីរកលុយទិញអង្ករច្រកឆ្នាំង » ។  

ប៉ុន្មានឆ្នាំចុងក្រោយនេះតារាសម្តែង អែត វីន មានរាសីមិនល្អប៉ុន្មានទេ ជាពិសេសចាប់តាំងពីមានរឿងអាស្រូវស្នេហាជាមួយអតីតគូស្នេហ៍របស់ខ្លួនកាលពីប៉ុន្មានឆ្នាំមុន រាសីលោកធ្លាក់ចុះខ្លាំង ។ ដោយឡែកជួបជាមួយលោក អែត វីន កាលពីពេលថ្មីៗនេះលោកបានបញ្ជាក់ប្រាប់ថា ការងាររបស់លោកចាប់ផ្តើមល្អប្រសើរឡើងវិញហើយ ហើយក៏ត្រៀមទទួលការងារថ្មីៗជាបន្តបន្ទាប់ ។ 

តារាសម្តែង អែត វីន ក៏នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ រាត្រីចងចាំ ដែលរៀបចំឡើងនៅលើកទឹកដី អង្គរ នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ ផងដែរ ជាក់ស្តែងថ្មីៗនេះលោកបានទៅចូលរួមហាត់សមរួមជាសិល្បករជាច្រើន ដើម្បីត្រៀមសម្តែងនៅក្នងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ៕