តារាសិចស៊ី ហ្វាហ្វា និង នាយ ចឺម បែកគ្នាយូរហើយ តែមានចិត្តដូចគ្នា ត្រៀមសង់ផ្ទះជូនម្តាយមុននឹងសម្រេចចិត្តរៀបការ 

ថ្វីដ្បិតតែនាយ ចឺម និង កញ្ញា ហ្វាហ្វា បានបែកបាក់គ្នាយូឆ្នាំមកហើយក្តី ប៉ុន្តែ នាយ ចឺម និង ហ្វាហ្វា មានចិត្តដូចគ្នាណាស់ ជាក់ស្តែងថ្មីៗនេះ ហ្វាហ្វា បានប្រកាសថា ដរាបណានាងមិនទាន់សាងសង់ផ្ទះជូនអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួនបាន នោះនាងមិនព្រមរៀបការឡើយ ។  

កន្លងមកនាយ ចឺម ធ្លាប់និយាយថា ពេលណាដែលខ្លួនសាងសង់ផ្ទះជូនម្តាយរួចហើយទើបរៀបការ ប៉ុន្តែមកទល់ពេលនេះ នាយ ចឺម បានសាងសង់ផ្ទះជូនម្តាយរួចរាល់ហើយ នៅតែពុំទាន់រៀបការទៀត ។

ក្រឡេកមកមើលកញ្ញាសិចស៊ី ហ្វាហ្វា វិញតាំងពីបែកបាក់ស្នេហាជាបន្តបន្ទាប់មក នាងបានប្តេជ្ញាចិត្ត នៅម្នាក់ឯង ខំប្រឹងសន្សំលុយ និងធ្វើការងារ ជាងយកពេលវេលាទៅគិតរឿងស្នេហានាំតែឈឺចាប់ ។ 

ជួបជាមួយ ហ្វាហ្វា កាលពីពេលថ្មីៗនេះនាងបានបង្ហើបប្រាប់ នាងកំពុងសន្សំលុយ ដើម្បីសាងសង់ផ្ទះជូនអ្នកម្តាយជាទីស្រឡាញ់ ពេលណាដែលសង់ផ្ទះរួចហើយ ទើបនាងសម្រេចចិត្តរៀបការ ។

កញ្ញា ហ្វាហ្វា និង នាយ ចឺម ពិតជាមានចិត្តដូចគ្នាណាស់ ម្នាក់ៗសុទ្ធតែចង់សាងសង់ផ្ទះជូនអ្នកម្តាយ មុននឹងសម្រេចចិត្តរៀបការ បើទោះបីជាពេលនេះ អ្នកទាំងពីរបែកផ្លូវគ្នាយូរឆ្នាំមកហើយក្តី តែការរាប់អានគឺនៅធម្មតាដូចជាមិត្តភក្តិដទៃទៀតដែរ ។ ហ្វាហ្វា ថែមទាំងធ្លាប់បាននិយាយថា ក្រុមគ្រួសារនាយ ចឺម នៅតែស្រឡាញ់រាប់អាននាងដូចដើម …។ 

ហ្វាហ្វា កាន់តែខំប្រឹងប្រឹងធ្វើការងារ ដើម្បីសន្សំប្រាក់សាងសង់ផ្ទះជូនម្តាយជាទីស្រឡាញ់នៅម្តុំ រោងចក្រ ថៃហ្គឺ ។ នាងសង្ឃឹមថា បំណងប្រាថ្នាធំរបស់ខ្លួននឹងបានសម្រេចក្នុងពេលឆាប់ៗខាងមុខ ៕