បើកទំព័រដើមខែថ្មី កញ្ញា NaNa បញ្ចេញ MV ចម្រៀង « ដើមឈើចាំស្នេហ៍ » យ៉ាងត្រជាក់ភ្នែក !

កញ្ញា NaNa ទើបតែបញ្ចេញ MV ចម្រៀងថ្មីដ៏ត្រជាក់ភ្នែកក្នុងផលិតកម្ម Galaxy Navatra កាលពីព្រឹកមិញនេះដែលមានចំណងជើងថា « ដើមឈើចាំស្នេហ៍ » ។ 

MV ចម្រៀង « ដើមឈើចាំស្នេហ៍ » របស់កញ្ញា NaNa ពិតជាមានការទាក់ទាញខ្លាំងពីសំណាក់អ្នកគាំទ្រ ទាំងរូបភាព ការសម្តែង និង បទចម្រៀង ។ បទចម្រៀងនេះផងដែរគឺជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក ខេមរៈ ភារុណ ។ 

ថ្វីដ្បិតតែកញ្ញា NaNa គឺជាតារាចម្រៀងថ្មីនៅក្នុងផលិតកម្ម Galaxy Navatra ប៉ុន្តែនាងមានទេពកោលស្យខាងចម្រៀងខ្លាំង មិនចាញ់រៀមច្បងឡើយ ជាក់ស្តែងរាល់ពេលបទចម្រៀងរបស់នាងចេញនៅលើទីផ្សារម្តងៗ តែងតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ។ តោះមកទស្សនា MV ចម្រៀងថ្មីរបស់កញ្ញា NaNa ទាំងអស់គ្នា ៕