ទីបំផុតបំណងប្រាថ្នាធំមួយទៀតរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព កញ្ញា ស៊ីន យូប៊ីន បានសម្រេចដូចបំណងហើយ នាងនឹងធ្វើដំណើរទៅចូលកម្មវិធី Red Sea Film Festival នៅប្រទេស អារ៉ាប៊ីតសាអូឌីត នៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣ ។ នេះជាកម្មវិធីមហោស្រពធំជាងគេលើពិភពលោកដែលមានសិល្បករល្បីៗ នៅ ហូលីវូដ និង អាស៊ី ចូលរួមយ៉ាងច្រើនកុះករ ។
ឆ្នាំ ២០២៣ នេះកញ្ញា ស៊ីន យូប៊ីន មិនត្រឹមតែទទួលបានពានរង្វាន់ធំៗ និងលេចមុខក្នុងកម្មវិធីធំៗជាច្រើនប៉ុណ្ណោះទេ នាងថែមទាំង កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ផងដែរ ដែលជាមោទនភាពភាពដ៏ធំបំផុតសម្រាប់នាង និងសម្រាប់ប្រទេសជាតិទាំងមូល ។
កញ្ញា ស៊ីន យូប៊ីន បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងមហោស្រពដ៏ធំដែលមានឈ្មោះថា Red Sea Film Festival ដែលរៀបចំឡើងនៅប្រទេស អារ៉ាប៊ីសាអូឌីត ដែលជាកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោក ដែលមានតារាល្បីៗជាច្រើនចូលរួម ទាំង តារានៅ ហូលីវូដ និង នៅតំបន់អាស៊ី ដូចជា Sharon stone, Naomi Campbell, Halle berry, Johnny depp, Sofia Vergara, Mai davikah, Leonardo, Apo nattawin, Milephakphum… ជាដើម។
កញ្ញា ស៊ីន យូប៊ីន គឺជាតារាភាពយន្ត ខ្មែរ ដំបូងគេដែលមានឱកាសបានចូលរួមកម្មវិធីដ៏ធំលំដាប់ពិភពលោកបែបនេះ ។ កញ្ញា ស៊ីន យូប៊ីន ត្រៀមឈុតសម្លៀកបំពាក់ស្រស់ស្អាតជាច្រើនឈុត ដើម្បីបង្ហាញនៅលើឆាកអន្តរជាតិ ៕