វិដេអូ Vlog « រៀនអភ័យទោសឱ្យខ្លួនឯង » របស់ មាន សូនីតា ផ្ទុះការចាប់អារម្មណ៍ខ្លាំង ព្រោះមានបញ្ចូលឈុតដោះអាវ…! 

ថ្មីៗនេះតារាសម្តែង មាន សូនីតា បានបង្ហោះវិដេអូ VLog ថ្មីមួយរបស់ខ្លួនដែលបានដើរកម្សាន្តនៅលើទឹកដីខេត្ត កោះកុង ដោយបានដាក់ឈ្មោះវិដេអូនោះថា « រៀនអភ័យទោសឱ្យខ្លួនឯង »  ក្នុងវិដេអូនោះបានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ក្រោយពីឃើញ មាន សូនីតា បន្ថែមវិដេអូដោះអាវក្រៅ ឃើញតែអាវក្នុងដែលជាឈុតហែលទឹក ។

មើលទៅ មាន សូនីតា មិនមានអារម្មណ៍អៀនខ្មាស់ក្នុងការបញ្ចេញនូវឈុតហែលទឹកនេះទេ ផ្ទុយទៅវិញ នាងហាក់បីដូចជាមានការជឿជាក់លើសម្រស់របស់ខ្លួន ទាំង រូបរាង និង ដងខ្លួន គឺនាងបានបញ្ចេញដោយភាពជឿជាក់តែម្តង មើលទៅពិតជាស្រស់ស្អាតខ្លាំង ពិបាកនិងរកដៃគូប្រដូចបាន ។

មាន សូនីតា តែងតែធ្វើវិដេអូថ្មីៗចែកជូនអ្នកគាំទ្របានទស្សនា រាល់ពេលដែលនាងចេញទៅដើរកម្សាន្តតាមតំបន់នានា ទាំងក្នុងនិងក្រៅប្រទេស ។ 

មាន សូនីតា មានគម្រោងនឹងចេញទៅកម្សាន្តនៅក្រៅប្រទេសជាបន្តទៀត នៅបំណាច់ឆ្នាំ ២០២៣ នេះជាមួយគូស្នេហ៍ មុននឹងនាងសម្រេចចិត្តដឹកដៃគូស្នេហ៍ចូលរោងការ ប៉ុន្តែនាងពុំទាន់បង្ហើបប្រាប់ពីប្រទេស ដែលនាងត្រូវទៅនៅឡើយទេ ដោយសារនាងចង់ទុកឱ្យុមានការភ្ញាក់ផ្អើល ដូចដឹងស្រាប់ហើយថា កន្លងមកនេះ មាន សូនីតា បានចំណាយប្រាក់ផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារចេញទៅដើរលេងនៅ ជុំវិញពិភពលោក រៀងរាល់ចុងឆ្នាំ ដើម្បីសាកថ្មជីវិត ៕