ថៅកែស្រីល្បីឈ្មោះល្បីប្តីច្រើន ឧកញ៉ា ទ្រី ដាណា ថា ឃើញគេមានបាន ឃើញគេហាយសូ មិនមែនលុយទាំងអស់នោះ កើតឡើងខ្លួនឯងទេ គឺខំប្រឹងណាស់ទម្រង់មានថ្ងៃនេះ។
លោកស្រី ទ្រី ដាណា បញ្ជាក់លើ Facebook ថា ស្រលាញ់អីធ្វើហ្នឹងទៅ តែកុំចង់បាន កុំលោភលន់ពីកម្លាំងញើសឈា.មអ្នកដទៃ ព្រោះលុយមិនមែនធ្លាក់ពីលើមេឃមកទេ។ លុយបានមកពីការខិតខំប្រឹងប្រែង ការធ្វើសកម្មភាព តែបើអង្គុយតែចង់បានពីអ្នកដទៃ និងច្រណែនអ្នកដទៃ គ្មានថ្ងៃរីកចម្រើនទេ។ ឈប់យល់សប្តិទៀត គួរភ្ញាក់ឡើង ដើរទៅមុខរកគោលដៅ។
លោកស្រីបន្តថា «ឃើញគេមានបាន ឃើញគេហាយសូ មិនមែនលុយទាំងអស់នោះ កើតឡើងខ្លួនឯងទេ។ ធ្លាប់ដឹងអត់ ថាមួយថ្ងៃគេអាចគេងបានប៉ុន្មានម៉ោង មួយថ្ងៃគេដោះស្រាយប៉ុន្មានរឿង ក្នុងមួយថ្ងៃគេប្រឈមបញ្ហាអ្វីខ្លះ រហូតដល់ពេលខ្លះ មិនអាចសូម្បីមានពេលវេលាដើម្បីកូនៗ និងគ្រួសារ។ ខ្ញុំដឹងថា អ្នកឆ្លងកាត់ ប្រាកដជាយល់»។
លោកស្រីល្បីឈ្មោះរូបនេះ បានបញ្ជាក់ថា ខំប្រឹងទៅ ពេលមានសកម្មភាព គឺមានលុយ ហើយកុំថាអ្នកមានលុយមកពីសំណាង គឺមកពីគេខំប្រឹងបានសំណាងមករកគេ។ កុំចង់បានពីគេ កុំចាំតែច្រណែនគេ ហើយចាំទើសគេ ដោយមិនសមនឹងសម្ថភាពខ្លួននោះ ព្រោះពេលខ្លះយើងក៏ត្រូវគិត ត្រូវខ្មាសខ្លួនឯងដែរ។ តែបើយើងខំប្រឹង ហើយនោះជាផលតបស្នងសម្រាប់យើង វាមានតម្លៃបំផុត៕