ពិធីការិនី ឌួង ហ្សួរីដា កម្រនាំបងប្អូនចេញទៅលំហែកាយណាស់ ដោយសារនាងជាប់បន្ទក់ធ្ងន់ធ្ងរត្រូវទទួលខុសត្រូវចំពោះគ្រួសារទាំងមូល ដោយឡែកថ្មីៗនេះ ឌួង ហ្សូរីដា បាននាំប្អូនស្រីទាំងពីររូបចេញទៅដើរកម្សាន្តនៅ អឺរ៉ុប ជាលើកដំបូង ដោយចំណាយប្រាក់អស់រាប់ម៉ឺនដុល្លារ ។
ច្រើនឆ្នាំមកហើយដែលពិធីការិនី ឌួង ហ្សូរីដា មិនដែលបានចំណាយលុយទៅដើរលេងនៅប្រទេសធំៗ បន្ទាប់ពីម្តាយរបស់នាងមានជំងឺជាប់កាយ ពីព្រោះនាងត្រូវប្រឹងរកលុយចិញ្ចឹមគ្រួសារទាំងមូល ជាពិសេសត្រូវមើលថែ និង ព្យាបាលម្តាយដែលមានជំងឺមហារីក ។ ប៉ុន្តែពេលនេះម្តាយរបស់នាងបានឃ្លាតទៅឆ្ងាយហើយ ដូច្នេះដើម្បីស្វែងរកស្នាមញញឹមមកវិញ ឌួង ហ្សរីរដា បាននាំប្អូនៗចេញទៅដើរកម្សាន្តនៅប៉ែកខាង អឺរ៉ុប ដើម្បីសាកថ្មជីវិត ជាក់ស្តែងតាមរយៈរូបភាពជាច្រើនដែល ឌួង ហ្សូរីដា បានបង្ហោះ គឺមើលទៅគ្រួសារនាងពោរពេញដោយក្តីសុខ ។
ឌួង ហ្សូរីដា បានរៀបរាប់ថា « ដំណើរកំសាន្តទៅកាន់ អឺរ៉ុប លើកដំបូងរយៈពេល ១១ ថ្ងៃ ជាមួយកូនស្វាទាំង២ ជាការដើរលេងលើកទី១ បន្ទាប់ពីលោកម៉ែចាកចេញទៅឆ្ងាយ » ។
ព្រោះតែជាប់មានប្អូនៗនៅក្នុងបន្ទក់ ឌួង ហ្សូរីដា នៅពុំទាន់សម្រេចចិត្តរៀបការមានគូស្រករនៅឡើយទេ បើទោះបីជាពេលនេះនាងមានវ័យជិត ៤០ ឆ្នាំក្តី ក៏នាងមិនខ្វល់ឡើយ អ្វីដែលសំខាន់គឺប្រឹងរកលុយ ឱ្យបានច្រើន ដើម្បីមើលថែគ្រួសារតូចមួយនេះទៅតាមបណ្តាំម្តាយ ៕