អតីតតារាសម្តែងជើងចាស់ លោក ពេជ្រ ភារុណ បានទទួលមរណភាពហើយ កាលពី ព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា នេះ ។ សពរបស់លោកនឹងត្រូវបូជាភ្លាមៗនៅខ្ទង់ម៉ោង ២ រសៀលនេះ ។
ភ្លាមៗក្រោយពីទទួលដំណឹងនេះ អ្នកស្រី អម្ពរ ទេវី ដែលជាអតីតភរិយា លោក ពេជ្រ ភារុណ បានផ្ញើសម្តែងនូវអារម្មណ៍ ក្តុកក្តួល និងសោកស្តាយ ថា ៖ « គ្រាន់តែបានទទួលដំណឹងភ្លាម ខ្ញុំសែនរន្ធត់ចិត្តណាស់! សូមឲ្យដួងវិញ្ញាណក្ឋន្ធរបស់បងបានទៅកាន់ទីឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ » ។
ដោយឡែកសិល្បករទាំងក្នុង និងក្រៅប្រទេស បានផ្ញើសាររំលែកទុក្ខគ្រប់ៗគ្នា ។
សពរបស់លោក ពេជ្រ ភារុណ នឹងបូជានៅប្រមាណជាម៉ោង ជាង ២ រសៀល នេះ នៅវត្ត ទួលរាជជា ម្តុំស៊ីធីអិន ៕