ពិធីការិនី រស់ សុធាវី ប្រកាសផ្អាកការងារភ្លាមៗរយៈពេល ១ ខែ ខាតប្រាក់ខ្ទង់រាប់ម៉ឺនដុល្លារ ! 

ស្របពេលដែលគម្រោងការងារជាច្រើនត្រូវបានកំណត់នៅក្នុងខែ វិច្ឆិកា និង ខែ ធ្ន នេះ ស្រាប់តែ ពិធីការិនី រស់ សុជាវី បានប្រកាសសុំផ្អាកការងាររយៈពេលមួយខែទៅវិញ ធ្វើឱ្យបណ្តាក្រុមហ៊ុន និង ម្ចាស់កម្មវិធីជាច្រើន មានការងារងឿងឆ្ងល់ ពីព្រោះនាងបានទទួលការងារនោះជាយូមកហើយ ។

ចំពោះការប្រកាសផ្អាកការងាររបស់ខ្លួនេះ ត្រូវបាន រស់ សុធាវី បញ្ជាក់ប្រាប់ថា ដោយសារនាងជាប់ធុរៈចេញទៅក្រៅប្រទេសជាបន្ទាន់ ដូច្នេះហើយទើបនាងសម្រេចចិត្តប្រកាសផ្អាកការងារទាំងនោះ ហើយក៏សូមទោសចំពោះបណ្តាក្រុមហ៊ុន និងម្ចាស់កម្មវិធីជាច្រើន ។ 

ពិធីការិនី រស់ សុធាវី ពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ក្នុងការចេញទៅក្រៅប្រទេសនោះទេ ប៉ុន្តែបើតាមប្រភពព័ត៌មានពីក្រុមគ្រួសារបស់ពិធីការិនីរូបនេះបានបង្ហើបប្រាប់ថា ស្វាមីរបស់ របស់ សុធាវី មានការងារបន្ទាន់ជាមួយនាង ចាំបាត់ឱ្យនាងចេញទៅក្នុងខែនេះដាច់ខាត ដោយផ្អាកការងារទាំងអស់ទុកមួយឡែកសិន ។

គ្រាន់តែប្រកាសផ្អាកការងារក្នុងរយៈពេលមួយខែនេះ ពិធីការិនី រស់ សុធាវី ត្រូវខាតប្រាក់ចំណូលមិនតិចជាងរាប់ម៉ឺនដុល្លារទេ ទាំងការងារនៅក្រុមហ៊ុន ការងារ តាមខនសឺត និង ការងារជាពិធីការិនីតាមរោងការជាដើម….៕