សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានប្រកាសឱ្យអនុវត្ត «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣រួចហើយ។
ដើម្បីជាប្រយោជន៍ដល់ដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបានដឹងជ្រាបអំពីព័ត៌មាននេះ កំពូលតារាចម្រៀងល្បីក្នុងប្រទេសជាច្រើនរូបបានធ្វើការបង្ហោះវីដេអូក្នុងការចូលរួមផ្សព្វផ្សាយបន្តអំពីប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមតិចំណាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋដែលឡើងអំពី«កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ»។
បន្ទាប់ពីប្រកាសអនុវត្តកម្មវិធីនេះ មានតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra និងមហាជនជាច្រើនបានសាទរចំពោះរឿងនេះ ដូចជាកំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ត, តន់ ចន្ទសីម៉ា, ខាន់ ជេម, កូមា, លោក K-La , កញ្ញា អ៊ុក សុវណ្ណារី , ហ៊ិន លីដា , និងតារាចម្រៀងជាច្រើនរូបទៀត ដោយម្នាក់ៗបានស៊ែរយ៉ាងផុសផុលនៅលើផេក ហ្វេសប៊ុករបស់ខ្លួន៕