ដើម្បីបញ្ចប់ពាក្យចចាមអារាមបែកបាក់ជាមួយគ្នាស្នេហ៍ តារាសម្តែង ស៊ឹម ស្រីនិច្ច បានបញ្ជាក់ច្បាស់ថា ទំនាក់ទំនងនាងនិងគូស្នេហ៍នៅល្អដូចដើម ប្រសិនបើគ្មានភាពផិតក្បត់ ។
កន្លងមកមានព័ត៌មានជាច្រើនថា តារាសម្តែង ស៊ឹម ស្រីនិច្ច វិលត្រឡប់មកកាន់វិស័យសម្តែងវិញ ដោយសារតែនាងបែកបាក់ជាមួយគស្នេហ៍ ពីព្រោះនាងបានបញ្ចេញសកម្មភាពប្លែកៗទៅកាន់អ្នកជុំវិញខ្លួន ។ ថ្វីដ្បិតតែមានព័ត៌មានបែបនេះក្តី ស៊ឹម ស្រីនិច្ច មិនចាប់អារម្មណ៍ឡើយ ហើយនាងក៏មិនខ្វល់ពីរឿងនេះដែរ ទោះបីជាមានការជជីកសួរពីសំណាក់មិត្តរួមអាជីព គឺនាងសុំមិនឆ្លើយ។
ដោយឡែកជួបជាមួយ ស៊ឹម ស្រីនិច្ច កាលពីពេលថ្មីៗនេះ ស៊ឹម ស្រីនិច្ច បានបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងនាងនិងគូស្នេហ៍នៅល្អដួចដើម ហើយអ្នកទាំងពីរកំពុងមើលចិត្តថ្លើមគ្នាបន្ថែមទៀត មុននឹងសម្រេចចិត្តដឹកដៃគ្នាចូលរោងការ ។ ប្រសិនក្នុងអំឡុងពេលនេះមើលឃើញថា មានអំពើផិតក្បត់ កើតឡើង ឬ មានអ្នកទី ៣ ចូលមកជ្រៀតជ្រែក នាងនឹងសម្រេចចិត្តបែកគ្នាជាមួយគូស្នេហ៍ភ្លាម ពីព្រោះនាងមិនអាចទទួលយករឿងនេះបានឡើយ ។
នេះជាលើកដំបូងហើយដែលតារាសម្តែង ស៊ឹម ស្រីនិច្ច បញ្ជាក់ច្បាស់ពីរឿងរ៉ាវស្នេហារបស់ខ្លួនជាមួយគូស្នេហ៍ដែលបានលាក់ទុកជាយូរឆ្នាំមកនេះ ។ ស៊ឹម ស្រីនិច្ច សង្ឃឹមថា ទំនាក់ទំនងនោះនៅតែល្អដូចដើម ។
ស្របពេលដែលវិលត្រឡប់មកកាន់វិស័យសិល្បៈឡើងវិញ ស៊ឹម ស្រីនិច្ច ក៏ត្រៀមនឹងបង្ហាញអាជីវកម្មថ្មីមួយទៀតដែលនាងបានបោះទុនប្រាក់រាប់ម៉ឺនដុល្លារក្នុងការនាំផលិតផលផ្ទាល់ខ្លួនមកលក់ ដើម្បីពង្រឹងសេដ្ឋកិច្ចនៅក្នុងគ្រួសារ ៕