តាមពិត ផេន ខេក លេចមុខក្នងរឿង « ប្រុសលក់ខ្លួន » ដោយចៃដន្យ ពេលទៅគាំទ្រ ពេជ្រ វត្តីសារ៉ាវឌី 

ជារឿងចៃដន្យបំផុតដែល តារាកំប្លែងភេទី ៣ ផេន ខេក មានវត្តមាននៅក្នុងរឿង « ប្រុសលក់ខ្លួន » ជាមួយតារាសម្តែងល្បីមួយចំនួន សូម្បីតែរូបនាងផ្ទាល់ ក៏មិនដែលគិតថា អាចនឹងបានចូលរួសម្តែងនៅក្នុងភាពយន្តល្បីល្បាញមួយនេះដែរ ។

ក្នុងរឿង « ប្រុសលក់ខ្លួន » តារាកំប្លែងភេទទី ៣ ផេន ខេក បានលេចមុខមិនបានមួយនាទីផង ពីព្រោះតាមគម្រោងនាងមិនត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសសម្តែងជាតួអង្គនៅក្នុងរឿងនេះឡើយ តែវត្តមានរបស់នាងក្នុងរឿងនេះគឺជារឿងចៃដន្យបំផុត ពេលដែលនាងទៅចូលរួមគាំទ្រ ពេជ្រ វត្តីសារ៉ាវឌី ដល់ទីតាំងថតផ្ទាល់ ។ 

តារាកំប្លែងភេទទី ៣ ផេន ខេក បានរៀបរាប់ប្រាប់ថា ចេញមុខប៉ុហ្នឹងក៏សប្បាយចិត្តដែរ ដោយសារនាងបានជួបសុទ្ធតែ Idol របស់ខ្លួន ជាពិសេសគឺបានចូលរួមសម្តែងជាមួយ លោក វ៉ៃហុំាង និង ពេជ្រ វត្តីសារ៉ាវឌី ជាដើម …។

ថ្វីដ្បិតតែ ផេន ខេក លេចមុខក្នុងរឿងនេះមិនបានមួយនាទី ប៉ុន្តែនាងក៏ទទួលបានប្រាក់កម្រៃនៃការថតរឿងនេះសមរម្យផងដែរ នាងសង្ឃឹមថា ទស្សនិកជននឹងកាន់តែស្រឡាញ់ ហើយគាំទ្រនាងច្រើនឡើង ។ 

ជាមួយគ្នានេះផងដែរ ផេន ខេក ក៏បានបង្ហើបប្រាប់ពីប្រវត្តិស្នេហាថ្មីរបស់ខ្លួនជាមួយ និង គូស្នេហ៍ថ្មី ដែលកំពុងស្វែងយល់ចិត្តគ្នា រហូតមានបំណងរៀបចំពិធីមង្គលការក្នុងពេលឆាប់ៗខាងមុខ ៕