អ៊ិន លក្ខិណា ផ្លាស់ប្តូរមុខមាត់ថ្មី ទាំង សប្បុរ សក់ និង រូបរាង ដើម្បីមានហាងឆេងខ្ពស់ក្នុងសិល្បៈនិងកុំឱ្យហ្វេនហ្វេនជ្រិញមុខ ! 

ធ្លាប់តែឃើញកញ្ញា អ៊ិន លក្ខិណា សប្បុរស្រអែម សក់ខ្មៅរលោង រួមទាំងតុបតែងខ្លួនធម្មតាៗ តែពេលនេះកញ្ញា អ៊ិន លក្ខិណា ដែលជាកញ្ញាឯកលំដាប់រង ទី ២ ក្នុងកម្មវិធី Miss Grand Cambodia 2023 បានប្រែប្រួលហើយ ដើម្បីកុំឱ្យហ្វេនហ្វេនជ្រិញមុខពេក ជាពិសេសគឺដើម្បីទទួលបានការងារថ្មីៗក្នុងវិថីសិល្បៈផងដែរ ។ 

កញ្ញា អ៊ិន លក្ខិណា បានប្រែប្រួលស្ទើរតែមួយរយដឺក្រេ ជាពិសេសគឺការតុបតែងខ្លួន និងការស្លៀកពាក់របស់នាងតែម្តងនរណាៗបានឃើញហើយ លាន់មាត់សរសើរមិនដាច់ពីមាត់ ។ អ៊ិន លក្ខិណា បានទទួលស្គាល់ផងដែរថា នាងពិតជាប្រែប្រួលមែន នាងចាប់ផ្តើមផ្លាស់ប្តូរខ្លួនឯងទាំងស្រុងឱ្យប្លែក ដើម្បីទទួលបានទីផ្សារការងាច្រើន ជាពិសេសគឺមិនចង់ឱ្យ ហ្វេនហ្វេនជ្រិញមុខ ។ នាងសប្បាយចិត្តនៅពេលដែលផ្លាស់ប្តូរខ្លួនឯងបែបនេះ ចំណែការងាររបស់នាងវិញក៏បានកើន ឡើងជាបន្តបន្ទាប់ ។ 

កញ្ញា អ៊ិន លក្ខិណា មានគម្រោងនឹង ទៅវះកាត់កែសម្ផស្សបន្ថែមទៀតផងដែរនៅពេលដែលនាងសម្រេចចិត្តវិលត្រឡប់ទៅកាន់ឆាកបវរកញ្ញាជាថ្មីម្តងទៀតនៅប៉ុន្មានឆ្នាំខាងមុខ នាងថា នៅពេលដែលនាងត្រៀមលក្ខណៈរួចរាល់ហើយ នាងនឹងទៅយកមកុដជាថ្មីម្តងទៀតឱ្យបាន តែពេលនេះសុំសន្សំលុយសិន ៕