សុខ សោម៉ាវត្តី មិនស្តាយក្រោយស្ពាយឈ្មោះជា Single Mom ទោះបរាជ័យស្នេហាច្រើនលើក នៅតែចង់បានគូថ្មី 

តារាសម្តែង និងជាពិធីការិនីល្បីឈ្មោះ សុខ សោម៉ាវត្តី បរាជ័យរឿងស្នេហាច្រើនលើកមកហើយ ហើយនាងនៅតែចង់មានដៃគូថ្មីជាបន្តបន្ទាប់ នាងមិនស្តាយក្រោយឡើយដែលមានឈ្មោះជា Single Mom ។

តាំងពីអតីតគូស្នេហ៍របស់ខ្លួនប្រកាសជិតរៀបការមក សុខ សោម៉ាវត្តី បានបង្ហាញអារម្មណ៍មិនសប្បាយឡើយ ពេលទៅណាមកណាជាមួយមិត្តភក្តិគឺនាងបង្ហាញអារម្មណ៍ខូចចិត្តគ្រប់ពេល តែទោះជាយ៉ាងណាមិត្តភក្តិជាច្រើនបានជួយលើកទឹកចិត្ត និងនៅកំដរនាង ។ 

សុខ សោម៉ាវត្តី ក៏ទើបតែរៀបចំពិធីឡើងផ្ទះថ្មីតម្លៃរាប់សែនដុល្លារផងដែរ កាលពីពេលថ្មីៗនេះ ដំបូងនាងចង់រៀបចំពិធីឡើងផ្ទះជាមួយនិងពិធីមង្គលការរួមជាមួយគ្នា តែគួរឱ្យស្តាយ ពេលដែលផ្ទះសាងសង់រួច នាងនិងគូស្នេហ៍ក៏បានបែកគ្នារាប់ឆ្នាំទៅហើយ ហើយនាងក៏មិនទាន់រកឃើញដៃគូថ្មីទៀតដែរ ។ 

ជាមួយគ្នានោះ សុខ សោម៉ាវត្តី បានពោលពាក្យថា « Single mom មិនស្រួលដូច Single women ទេ បើអោយជ្រើសរើសម្ដងទៀត ខ្ញុំនៅតែជ្រើសរើសជា Single mom ព្រោះកូនជាកំលាំងចិត្ត  ជម្រុញអោយម៉ាក់ខំគ្រប់យ៉ាង » ។ 

បន្ទាប់ពីឃើញ សុខ សោម៉ាវត្តី និយាយបែបនេះ បានធ្វើឱ្យអ្នកគាំទ្រ និង មិត្តភក្តិជាច្រើនជូនពរ សុខសោម៉ាវត្តី ឆាប់បានគូថ្មី និងបានរៀបការឆាប់ កុំឱ្យចាញ់ដៃគូចាស់ ។ 

សុខ សោម៉ាវត្តី នៅតែមានបំណងចង់សាងជីវិតគូថ្មី ថ្វីដ្បិតតែពេលនេះកូនស្រីរបស់នាងធំពេញវ័យទៅហើយក្តី ៕