អស់ការសង្ស័យហើយ គ្រាន់តែត្រឡប់មកពីកែសម្ផស្សវិញលោកស្រី ទ្រី ដាណា រៀបចំពិធីភ្ជាប់ពាក្យជាមួយបុរសសង្ហា រស់ រាជ្ជសាល មិនមែន សេង មង្គល !

នៅព្រឹកថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ លោកស្រី ទ្រី ដាណា បានបង្ហាញមុខមាត់ពិតរបស់ដៃគូលោកស្រី ដែលមិនមែនជាបុរសសង្ហា សេង មង្គល ឡើយ ផ្ទុយទៅវិញបែរជាលេចមុខតារាបង្ហាញម៉ូដរូបសង្ហា រស់ រាជ្ជសាល ទៅវិញ ។ 

ពេលនេះ ហ្វេនហ្វេន អស់ចម្ងល់ហើយថា នរណាជាកូនកម្លោះរបស់លោកស្រី ទ្រី ដាណា ? ពីព្រោះនៅព្រឹកនេះលោកស្រី ទ្រី ដាណា បានប្រកាសភ្ជាប់ពាក្យជាផ្លូវការជាមួយបុរសង្ហា រស់ រាជ្ជសាល ដោយមានចាស់ទុំចូលស្តីដណ្តឹងទៅតាមផ្លូវច្បាប់ ។ 

មកទល់ពេលនេះនៅពុំទាន់ឃើញបុរសសង្ហា សេង មង្គល និយាយអ្វីទាំងអស់ លោកបានរក្សាភាពស្ងប់ស្ងាត់បំផុត ។ ចំណែកអ្នកគាំទ្រជាច្រើនក៏បានផ្ញើសារជូនពរអ្នកលក់អនឡាញល្បីឈ្មោះរូបនេះផងដែរ ៕