បំពេញតាមសំណូមពរ Fanរសជាតិថ្មី « Y U GO » ពីតារាចម្រៀង ហ៊ិន លីដា Fit ជាមួយតារាចម្រៀងរ៉េប K- LA ស្វាគមន៍ដើមខែថ្មី !

ប៉ះគ្នានៅក្នុងបទចម្រៀង « Y U Go » ធ្វើ​ឱ្យតារាចម្រៀងស្រី ហ៊ិន លីដា  និងតារាចម្រៀង រ៉េប K-LA  កាន់តែផ្ទុះខ្លាំងក្នុងវិស័យចម្រៀង រហូតទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់មហាជន ។ ហើយបទចម្រៀងមួយបទនេះផងដែរគឺជាការស្វាគមន៍ដើមខែថ្មីសម្រាប់ការចាប់ដៃគូគ្នាលើកដំបូងក្នុងបទចម្រៀង ថ្មី ហើយប្លែក មិនធ្លាប់មានពីមុនមក ។  

កន្លងមកទស្សនិកជនជាច្រើនបានសំណូមពរ ក៏ដូចជាចង់ឃើញតារាចម្រៀង រ៉េប K-LA ច្រៀងគូជាមួយតារាចម្រៀង ហ៊ិន លីដា ដោយសារពួកគេទាំងពីរគឺជាតារាចម្រៀងលេចធ្លោដែលមានទឹកដមសម្លេងល្អ និងស៊ីសង្វាក់គ្នា ។

 ទីបំផុតផលិតកម្ម Galaxy Navatra បានបំពេញបំណងរបស់ ហ្វេនហ្វេន ទាំងអស់គ្នាហើយ  ដោយបានចេញ MV ចម្រៀង « Y U GO » ជាផ្លូវការនៅលើផេកផ្លូវការរបស់ផលិតម្ម Galaxy Navatra កាលពីព្រឹកថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ បទចម្រៀងមួយបទនេះផងដែរគឺនិពន្ធ Melody  ទំនុកច្រៀងនិងនិពន្ធបទភ្លេងដោយតារាចម្រៀងរ៉េប K- LA ផ្ទាល់តែម្តង ជាពិសេសពេលច្រៀង Fit ជាមួយកញ្ញា ហ៊ិន លីដា ទៀត កាន់តែប្លែកគួរឱ្យចាប់អារម្មណ៍ ។

បទចម្រៀង « Y U GO » មានចំណុចទាក់ទាញខ្លាំងជាច្រើនចំណុច ទាំងសាច់ភ្លេង អត្ថន័យនៃបទចម្រៀង ក៏ដូចជាការសម្តែងរបស់តារាចម្រៀងទាំងពីររូបផងដែរ មើលទៅពិតជាប្លែកភ្នែក មិនធ្លាប់មានពីមុនមក ជាក់ស្តែងគ្រាន់តែបទចម្រៀងនេះចេញជាផ្លូវការភ្លាម គឺទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ។

ទាំងតារាចម្រៀង ហ៊ិន លីដា និងតារាចម្រៀង រ៉េប K-LA បានបង្ហាញនូវអារម្មណ៍រីករាយថា ពួកគេពិតជាសប្បាយចិត្តណាស់ដែលបានចាប់ដៃគ្នាច្រៀងក្នុងបទចម្រៀង  « Y U GO » សង្ឃឹមថា ហ្វេនហ្វេនទាំងអស់គ្នា និងចូលចិត្ត ហើយចូលរួមគាំទ្រស្នាដៃថ្មីរបស់ពួកគេទាំងពីរឱ្យបានច្រើន ដើម្បីជាកម្លាំងចិត្ត ។ តោះទស្សនា MV ចម្រៀងរបស់កញ្ញា ហ៊ិន លីដា និងតារាចម្រៀងរ៉េប K-LA ទាំងអស់គ្នា ៕