ខុសពីការរំពឹង ហ៊ិន ច័ន្ទនីរ័ត្ន រៀបចំពិធីភ្ជាប់ពាក្យយ៉ាងសាមញ្ញទាំងការស្លៀកពាក់និងតុបតែងខ្លួន ! 

អ្នកគាំទ្រជាច្រើនគិតថា ពិធីភ្ជាប់ពាក្យកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នៅក្នុងថ្ងៃនេះនិងរៀបចំឡើងយ៉ាងធំដុំ និងតុបតែងយ៉ាងស្រស់ស្អាត មិនចាញ់តារាល្បីមួយចំនួនឡើយ ផ្ទុយទៅវិញ ហ៊ិន ច័ន្ទនីរ័ត្ន បែរជារៀបចំពិធីភ្ជាប់ពាក្យខ្លួនយ៉ាងសាមញ្ញបំផុត ទាំងការស្លៀកពាក់ និង ការតុបតែងខ្លួន ។ 

ពិធីភ្ជាប់ពាក្យរបស់តារាស្រី ហ៊ិន ច័ន្ទនីរ័ត្ន បានរៀបចំឡើងទៅតាមគម្រោងដែលបានគ្រោងទុកនៅក្នុងថ្ងៃនេះ ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញ គឺ ហ៊ិន ច័ន្ទនីរ័ត្ន បានតុបតែងខ្លួន និងស្លៀកពាក់យ៉ាងសាមញ្ញបំផុតនៅក្នុងថ្ងៃភ្ជាប់ពាក្យខ្លួន រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលើ ពីព្រោះអ្វីដែលពួកគេគិត គឺខុសស្រឡះ ដូចដឹងស្រាប់ហើយថា ហ៊ិន ច័ន្ទនីរ័ត្ន ជាតារាស្រីល្បីឈ្មោះ និងមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ កម្រនឹងរកគូប្រដូចបាន ។

បន្ទាប់ពីរៀបចំកម្មវិធីចប់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបភាពស្អាតៗជាច្រើនរបស់ខ្លួនរួមជាមួយនិង សារថា « ពិធីពិសាស្លាដក់កន្សែង ។ ដល់គូហើយ សុំពាក្យជូនពរពីពុកម៉ែបងប្អូនផង » ។ 

ទោះបីជាពិធីភ្ជាប់ពាក្យ ហ៊ិន ច័ន្ទនីរ័ត្ន នៅក្នុងថ្ងៃនេះរៀបចំឡើងយ៉ាងសាមញ្ញក្តី ប៉ុន្តែអ្នកគាំទ្រជាច្រើនគិតថា ពិធីមង្គលការរបស់នាងនឹងរៀបចំឡើងយ៉ាងធំដុំបំផុតនៅក្នុងខែធ្នូខាងមុខ ឱ្យសមនិងកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់នាង ។ តោះទស្សនារូបភាពខ្លះៗរបស់ ហ៊ិន ច័ន្ទនីរ័ត្ន ក្នុងថ្ងៃភ្ជាប់ពាក្យ ៕