ក្រោយខំប្រឹងអស់ពីសមត្ថភាព កញ្ញា ភឹម ស្រីនោ នៅតែមិនមានសំណាងបានចូល Top ណាមួយនៅកម្មវិធី Miss Grand International 2023 ខណៈពេលដែល មកុដឆ្នាំនេះបានទៅលើប្រទេស Peru ។
ទោះបីជាកញ្ញា ភឹម ស្រីនោ មិនអាចចូលទៅក្នុង Top ណាមួយដូចអ្វីដែលខ្លួនបានរំពឹង ប៉ុន្តែនាងមិនបាក់ទឹកចិត្តឡើយ ផ្ទុយទៅវិញនាងទទួលបានការលើកទឹកចិត្តពីសំណាក់មិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រជាច្រើនទាំងក្នុងនិងក្រៅប្រទេស ។ កញ្ញា ភឹម ស្រីនោ នឹងត្រឡប់មកប្រទេស កម្ពុជា វិញ ក្នុងពេលប៉ុន្មានថ្ងៃនេះ ក្រោយពីបញ្ចប់ការការងាររបស់ខ្លួននៅប្រទេស វៀតណាម ជិតមួយខែ ។
ត្រឡប់មកវិញ កញ្ញា ភឹម ស្រីនោ ក៏ត្រៀមទទួលការងារជាច្រើននៅក្នុងស្រុក ទាំងការងារថតស្ពត និងការងារផ្សេងៗ ហើយអ្វីដែលពិសេសនោះ គឺនាងមិនអស់ចិត្តឡើយ នាងគ្រោងនឹងត្រឡប់ទៅកាន់វិស័យបវរកញ្ញាជាថ្មីម្តងទៀតនៅពេលណាមួយដែលសមស្រប ។
គួរបញ្ជាក់ផងដែរថា Miss Grand International 2023 គឺបានទៅលើប្រទេស Peru ហើយបេក្ខភាពលំដាប់រងទី ១ បានទៅលើប្រទេស Myanmar , លំដាប់រងទី ២ បានទៅលើប្រទេស Colombia , លំដាប់រងទី ៣ បានទៅលើ USA និង លំដាប់រងទី ៤ បានទៅលើប្រទេស វៀតណាម ៕