ស៊ឹម ស្រីនិច្ច លេចមុខក្នុងរឿងថ្មី កាន់តែធ្វើឱ្យអ្នកគាំទ្រសង្ស៍យបែកបាក់ស្នេហ៍ក្រោយបានដករូបគូស្នេហ៍ចេញពី ហ្វេសប៊ុក អស់

ស្របពេលដែលតារាសម្តែង ស៊ឹម ស្រីនិច្ច កំពុងលេចមុចនៅក្នុងរឿង « សង្សារ ១៤ថ្ងៃ » ស្រាប់តែធ្វើឱ្យ អ្នកគាំទ្រជាច្រើនគិតថា ជីវិតស្នេហានាងបានបរាជ័យហើយ ក្រោយពីនាងបានដករូបគូស្នេហ៍ចេញ ពី ហ្វេសប៊ុក អស់ ។ 

មកទល់ពេលនេះ ស៊ឹម ស្រីនិច្ច នៅតែមិននិយាយពីរឿងឯកជនរបស់ខ្លួនជាមួយគូស្នេហ៍ដែលបា​នស្រឡាញ់គ្នារជាច្រើនឆ្នាំ រហូតធ្វើឱ្យនាងសម្រេចចិត្តបោះប​ង់សិល្បៈចោល ដើម្បីបើកមុខរបររកស៊ីបង្កើនប្រាក់ចំណូល ដោយនាងចាត់ទុកថា នោះជារឿងឯកជនរបស់ខ្លួន ។ 

ទោះជាយ៉ាងនេះក្តីជាងមួយឆ្នាំមកហើយដែល កញ្ញា ស៊ឹម ស្រីនិច្ច បានវិលត្រឡប់មកកាន់សិល្បៈ ហើយនាងកាន់តែរីករាយក្នុងការទទួលការងារឡើងវិញ ដោយនាងទទួលបានតម្លៃខ្លួនខ្ពស់ជាងមុន ។ 

ទន្ទឹមនិងគ្នានេះផងដែរ ស៊ឹម ស្រីនិច្ច ក៏បានលុបរូបភាពដែលនាងធ្លាប់ថតជាមួយគូស្នេហ៍របស់ខ្លួនចោលអស់ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា នាងពិតជាបានបែកគ្នាជាមួយគូស្នេហ៍យ៉ាងពិតប្រាកដ ។ កញ្ញា​ ស៊ឹម ស្រីនិច្ច បានប្រាប់ថា ពេលនេះនាងមិនខ្វល់អ្វីទាំងអស់ ជាពិសេសរឿងស្នេហា គឺទុកមួយឡែកសិន ព្រោះនាងចង់សាងប្រជាប្រិយភាពក្នុងវិស័យសម្តែងឱ្យខ្លាំងក្លាឡើង ៕