តាមពិតពិធីការិនីកូនកាត់ ខ្មែរ អាល្លឺម៉ង ម៉ៃយ៉ា មានបំណងសម្រាលកូនតាមបែបធម្មជាតិ ប៉ុន្តែដោយសារមានបញ្ហាសុខភាព នាងត្រូវវះកាត់ភ្លាមៗដើម្បីសុវត្ថិភាពកូនក្នុងផ្ទៃ ។
ម៉ៃយ៉ា បានសម្រាលកូនស្រីរបស់ខ្លួនដោយសុវត្ថិភាពកាលពីថ្ងៃទី ២៩ ខែ កញ្ញា កន្លងមកនេះ ដោយមានគូស្នេហ៍នាងនៅក្បែរ និងផ្តល់ភាពកក់ក្តៅ ។ ទាំង ម៉ៃយ៉ា និងកូនរបស់នាងពេលនេះមានសុខភាពល្អធម្មតា ក្រោយពីទទួលបានការយកចិត្តទុកដាក់ពីគ្រួពេទ្យជំនាញ ។
ក្រុមគ្រួសារ ម៉ៃយ៉ា បានប្រាប់ថា តាមពិត ម៉ៃយ៉ា មានបំណងចង់សម្រាលកូនតាមបែបធម្មជាតិ ប៉ុន្តែសុខភាពមិនអំណោយ ទើបនាងសម្រេចចិត្តសម្រាលកូនដោយការវះកាត់ ដើម្បីសុវត្ថិភាពទាំងម្តាយ និងកូន ។
កូនស្រី ម៉ៃយ៉ា ពិតជាស្រស់ស្អាតដូចជារូបនាងណាស់ បើទោះបីជានាងសម្រេចចិត្តយកកូនតាមបច្ចេកទេសសម័យថ្មីក្តី តែនាងនិងដៃគូស្នេហាភេទដូចគ្នា ពិតជារីករាយជាមួយកំណើតកូនស្រីរបស់ខ្លួន ។
បន្ទាប់ពីសម្រាលកូនរួច ម៉ៃយ៉ា ក៏មានគម្រោងនឹងវិលត្រឡប់ចូលសិល្បៈវិញក្នុងពេលឆាប់ៗខាងមុខផងដែរ ពីព្រោះនាងមិនចង់ទុកពេលវេលាចោលឥតប្រយោជន៍ ណាមួយនាងខ្លាចបាត់បង់ប្រជាប្រិយភាពប្រសិនបើបាត់មុខពីសិល្បៈយូរ ៕