តារាចម្រៀង ខេមរៈ សិរីមន្ត ឧបត្ថម្ភប្រាក់ ១០០០ ដុល្លារ សម្រាប់ការប្រកួតរវាង ក្រុមផ្ការីកគ្រប់រដូវ និង ក្រុមកីឡាពិការភាពគថ្លង់

តារាចម្រៀង ខេមរៈ សិរីមន្ត ឧបត្ថមប្រាក់ចំនួន ១០០០ ដុល្លារ សម្រាប់ការប្រកួតរវាង ក្រុមផ្ការីកគ្រប់រដូវ និង ក្រុមកីឡាពិការភាពគថ្លង់ ដែលនឹងរៀបចំឡើងនៅចុងសប្តាហ៍នេះ ។

នាយ ពែកមី ដែលជាប្រធានក្រុមផ្ការីកគ្រប់រដូវ បានផ្ញើសារសុំឱ្យបងប្អូនទស្សនិកជនទាំងអស់ចូលរួមទស្សនាការប្រកួតរវាង ក្រុមផ្ការីកគ្រប់រដូវ និង ក្រុមកីឡាពិការភាពគថ្លង់ ដែលនឹងរៀបចំឡើងនៅចុងសប្តាហ៍នេះឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់កីឡាករទាំងអស់ ។ ជាមួយគ្នានោះផងដែរ នាយ ពែក មី ក៏បានថ្លែងអំណរគុណដល់លោក​ ឧកញ៉ា​ ខេមរៈសេរីមន្ត​ ដែលបានឧបត្ថម្ភទឹកប្រាក់1000$​ សម្រាប់ការប្រកួត​ រវាងក្រុមផ្ការីកគ្រប់រដូវ​ នឹង​ ក្រុមកីឡាពិការភាព​ គ​ ថ្លង់​ នៅថ្ងៃសៅទី7ខែ តុលា ឆ្នាំ ២០២៣​វេលាម៉ោង5ល្ងាច​ ក្នុងទីលាន​ ស្តាតចាស់ ។ 

បន្ទាប់ពីឃើញទឹកចិត្តដ៏ល្អរបស់តារាចម្រៀង ខេមរៈ សិរីមន្ត បែបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្ត ហើយថែមទាំងសរសើរលោកផងដែរ ។

ប្រសិនបើទស្សនិនិកជនមិនដឹងថាទៅកម្សាន្តនៅទីណានោះ​ កុំភ្លេចចុងសប្តាហ៍នេះអាចទៅមើលការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡា ផ្ការីកគ្រប់រដូវ និងក្រុមកីឡាពិការភាព គ ថ្លង់ ទាំងអស់គ្នានៅទីលាន ស្តាតចាស់ ថ្ងៃទី ០៧ ខែ តុលា វេលាម៉ោង ៥ ល្ងាច ៕