ខំលាក់យូហើយកូនខ្មែរ ឥស្លាម ណាតាហ្សា ដាច់ចិត្តបង្ហាញមុខសង្សារក្នុងថ្ងៃកំណើត

ស្របពេលដែលតារាសម្តែងនិងជាពិធីការិនី ណាតាហ្សា ប្រកាសចូលសិល្បៈវិញ នាងក៏បានបង្ហាញពីមុខមាត់ពិតគូស្នេហ៍ខ្លួនឱ្យអ្នកគាំទ្របានស្គាល់នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួនកាលពីថ្ងៃទី ២៩ ខែ កញ្ញា កន្លងមកនេះ ។

ឆ្នាំនេះ កញ្ញា ណាតាហ្សា បានរៀបចំពិធីខួបកំណើតយ៉ាងធំដុំ និងចំណាយថវិការផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារ អញ្ជើញមិត្តសិល្បករជាច្រើនចូលអប​អរសាទរ ក្នុងថ្ងៃនោះ ណាតាហ្សា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយប្អនស្រីខ្លួន រហូតធ្វើឱ្យអ្នកចូលរួមលាន់មាត់សរសើរមិនដាច់ពីមាត់ ។

ទន្ទឹមនិងការរៀបចំពិធីខួបកំណើតនោះ កញ្ញា ណាតាហ្សា បានប្រកាសវិលត្រឡប់មកកាន់វិស័យសិល្បៈឡើងវិញ បន្ទាប់ពីបានផ្អាកការងារនេះអស់ពេលជិត ១០ ឆ្នាំ ។ ណាតារាហ្សា បានប្រាប់ថា នាងមានការនឹករលឹកការងារសិល្បៈខ្លាំង ដូច្នេះហើយនាងសម្រេចចិត្តវិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះឡើងវិញ ដោយថ្មីៗនេះនាងទទួលការងារសម្តែង និង ពិធីករជាបន្តបន្ទាប់ ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺកញ្ញា ណាតាហ្សា ក៏បានបង្ហាញមុខមាត់ពិតគូស្នេហ៍ថ្មីរបស់ខ្លួនឱ្យមហាជនដឹងលឺផងដែរ លើសពីនេះ ណាតាហ្សា ថែមទាំងទទួលបានកាដូពិសេសពីគូស្នេហ៍នាងផងដែរ ធ្វើឱ្យនាងកាន់តែរីករាយខ្លាំងក្នុងជីវិត ក្រោយពីអាកខានក្នុងការរៀបចំពធីខួបកំណើតអស់ពេលជាច្រើនឆ្នាំ  ។

កញ្ញា ណាតាហ្សា បានឱ្យដឹងផងដែរថា ខួបកំណើតឆ្នាំនេះនាងពិតជាសប្បាយខ្លាំងណាស់ ពីព្រោះបានស្គាល់សុទ្ធតែមនុស្សល្អៗ និងផ្តល់តម្លៃដល់នាង នាងសង្ឃឹមថា ការវិលត្រឡប់រ​បស់នាងលើកនេះ នឹងទទួលបានជោគជ័យខ្លាំងមិនចាញ់កាលពីមុន​ឡើយ ៕