រាត្រីប្តូរមកុដ Miss Global Cambodia 2023 ធ្វើឱ្យ អែម គន់ថង ម្ចាស់មកុដ 2022 ស្រកទឹកភ្នែក

កញ្ញា អែម គន់ថង Miss Global Cambodia 2022 បានអួលដើមកនៅរាត្រីផ្ទេរមកុដទៅកាន់បេក្ខភាពថ្មីនៅក្នុងឆ្នាំ ២០២៣ ។

នៅរាត្រីថ្ងៃទី ២៦ ខែ កញ្ញា នេះ ស្ថាប័ន Miss Global Cambodia 2023 បានរៀបចំកម្មវិធីផ្ទេរប្តូរមកុដ ដល់បេក្ខភាព Miss Global ឆ្នាំថ្មី ដោយមាន កម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំនេះ ។

កញ្ញា អែម គន់ថង បានឱ្យដឹងថា នាងពិតជាសប្បាយរីករាយណាស់ក្នុងនាមជា Miss Global Cambodia 2022 ដែលបានកាន់តំណែងនេះអស់ពេលមួយឆ្នាំពេញ ។

ជាមួយគ្នានេាះផងដែរ កញ្ញា អែម គន់ថង ក៏បានបង្ហាញពីភាពជឿជាក់ខ្លាំងលើកញ្ញា លក្ខណ៍ មុនអាលីតា ។