កក្រើកទៀតហើយ ម្ចាស់មកុដ Miss Global Cambodia 2023 បានទៅលើកញ្ញា លក្ខណ៍ មុនីអានីតាដែលមាន កម្ពុជា ធ្វើជាម្ចាស់ផ្ទះ

ទីបំផុតស្ថាប័ន Miss Global Cambodian 2023 បានជ្រើសរើសកញ្ញា លក្ខណ៍ មុនីអានីតា ដើម្បីគ្រងមកុដ Miss Global Cambodia 2023 ដោយមានកញ្ញា អែម គន់ថង ជាអ្នកផ្ទេរមកុដដល់បេក្ខភាពថ្មីនៅក្នុងឆ្នាំ ២០២៣ ។

នៅក្នុងឱកាសផ្ទេរមកុដនេាះផងដែរ កញ្ញា លក្ខណ៍ មុនីអានីតា ដែលម្ចាស់មកុដ Miss Global Cambodia 2023 បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនថា កញ្ញាពិតជាមានអារម្មណ៍រីករាយណាស់ដែលបានក្លាយទៅជាម្ចាស់មកុដ Miss Global Cambodia 2023 ។ កញ្ញាប្តេជ្ញាចិត្តថា នឹងប្រឹងប្រែង និងបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ ដើម្បីតំណាង កម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធីដ៏ធំនេះ ។

នៅក្នុងឆ្នាំនេះផងដែរកម្មវីធី Miss Global Cambodia 2023 នឹងរៀបចំឡើងនៅក្នុងប្រទេស កម្ពុជា ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។ បើតាមគម្រោងកម្មវិធីនេះនឹងរៀបចំឡើងនៅក្នុងដើមខែ មករា ឆ្នាំ ២០២៤ ។