តារាចម្រៀង ខេមរៈ សិរីមន្ត មិនត្រឹមតែច្រៀងពិរោះប៉ុណ្ណោះទេ ថែមទាំងមានស្នាដៃដឹកនាំសម្តែង MV ចម្រៀងថ្មី « ផ្ញើការបារម្ភតាម Messenger » បានយ៉ាងល្អ !

ទើបតែផ្ទុះក្នុងបទចម្រៀង « ១០ ឆ្នាំមានប៉ុន្មានដង ? » មិនបានប៉ុន្មានផង ស្រាប់តែតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានចេញនូវ MV ចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា « ផ្ញើការបារម្ភតាម Messenger » នៅក្នុងផលិតកម្ម Galaxy Navatra ដើម្បីទុកជាចំណងដៃដល់អ្នកគាំទ្រ ។ តាមរយៈ MV ចម្រៀងថ្មីដែលទើបនឹងចេញនៅព្រឹកថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ ពិតជាទាក់ទាញ់អារម្មណ៍ទស្សនិកជនខ្លាំងណាស់ ជាពិសេសក្នុង MV ចម្រៀងមួយបទនេះមានការដឹកនាំសម្តែងដោយលោក ខេមរៈ សិរីមន្ត ផ្ទាល់តែម្តង ។

គ្រាន់តែចេញ MV ចម្រៀង « ផ្ញើការបារម្ភតាម Messenger » ភ្លាម តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានផ្តាំផ្ញើទៅកាន់អ្នកគាំទ្ររបស់លោកថា « សូមពុកម៉ែបងប្អូនអ្នកគាំទ្រ ជួយផ្តល់ជាមតិយោបល់ ដើម្បីខ្ញុំអាចកែតម្រូវនៅវីដេអូចម្រៀងបន្ទាប់របស់ខ្ញុំផង សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាំទ្រខ្ញុំបាទ ខេមរៈ សិរីមន្ត រហូតមក » ។

ក្នុងMV ចម្រៀង « ផ្ញើការបារម្ភតាម Messenger » របស់តារាចម្រៀងលោក ខេមរៈ សិរីមន្ត មើលទៅពិតជាត្រជាក់ភ្នែកជាមួយនិង ការសម្តែង ការថត និងការកាត់តរបស់ក្រុមការងារនៅក្នុងផលិតកម្ម Galaxy Navatra រហូតទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់ទស្សនិកជន សូម្បីតែសាច់រឿងនៅក្នង MV ចម្រៀងនេះក៏មានការខុសប្លែកពីមុនៗដែរ ។ ភាពខុសប្លែកក្នុង MV ចម្រៀងនេះ ត្រូវបានគេដឹងថា ជាស្នាដៃដឹកនាំសម្តែងដោយលោក ខេមរៈ សិរីមន្ត ផ្ទាល់តែម្តង ។  

លោក ខមេរៈ សិរីមន្ត មិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះដែលមានទឹកដមសម្លេងល្អប៉ុណ្ណោះទេ លោកថែមទាំងជាអ្នកដឹកនាំសម្តែងផ្ទាល់នៅក្នុង MV ចម្រៀង « ផ្ញើការបារម្ភតាម Messenger » ផងដែរ ដែលធ្វើឱ្យ MV ចម្រៀងនេះកាន់តែផ្ទុះ និងមានការទាក់ទាញខ្លាំង ។ តោះទៅទស្សនា MV ចម្រៀងថ្មីរបស់ Idol ខេមរៈ សិរីមន្ត ទាំងអស់គ្នា ៕