មិនអាចរំលងបាន MV ចម្រៀងបែបស្រុកស្រែ « ឆ្នាំងបាយចាស់ » របស់ Idol ព្រាប សុវត្ថិ បានចេញជាផ្លូវការហើយ !    

ក្រោយខកខានស្តាប់បទចម្រៀងរបស់តារាចម្រៀងលោក ព្រាប សុវត្ថិ ក្នុងរសជាតិបែបស្រុកស្រែយូរមកហើយនោះ ពេលនេះ Idol ព្រាប សុវត្ថិ បានចេញ MV ចម្រៀងថ្មីមួយដ៏ទាក់ទាញបំផុតបែបស្រុកស្រែដែលមានចំណងជើងថា « ឆ្នាំងបាយចាស់ » ដើម្បីជាចំណងដៃថ្មីដល់អ្នកគាំទ្រនៅក្នុងផលិតកម្ម Galaxy Navatra ។ 

តាមរយៈបទចម្រៀង « ឆ្នាំងបាយចាស់ » នេះផដែរ គឺជាស្នាដៃនិពន្ធ Melody និងទំនុកច្រៀងដោយ សុន រដ្ឋា និង និពពន្ធបទភ្លេងដោយ ឃ្លាំង កុម្ភះ ។ MV ចម្រៀងថ្មីនេះបាននាំអារម្មណ៍ទស្សនិកជនទៅដល់ទិដ្ឋភាពស្រុកស្រែចំការ ដែលមានទេសភាពស្រស់ស្អាត ខៀវស្រងាត់ ធ្វើឱ្យអ្នកទស្សនានឹក ស្រណោះដល់ស្រុកកំណើតគ្រប់ៗគ្នា ជាពិសេសរដូវភ្ជុំបិណ្ឌកាន់តែកៀកខិតចូលមកដល់ គឺកាន់តែមិនអាចរំលងបាន ។  

សម្រាប់ការសម្តែងរបស់លោក ព្រាប សុវត្ថិ ក្នុង MV ចម្រៀង « ឆ្នាំងបាយចាស់ » គឺបានបង្ហាញពីត្អូញត្អែរ ការខកចិត្ត ដែលភរិយារបស់ខ្លួនលួចទៅមានអ្នកថ្មីដែលមានទ្រព្យជាងខ្លួន ។ 

គួរបញ្ជាក់ផងដែរថា  MV ចម្រៀង « ឆ្នាំងបាយចាស់ » របស់ Idol ព្រាប សុវត្ថិ បានចេញជាផ្លូវការហើយនៅព្រឹកថ្ងៃទី ១៥ ខែ កញ្ញា នេះនៅលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra ទាំង Facebook ក៏ដូចជាលើ យូធូប ដូច្នេះបងប្អនទស្សនិកជនទាំងអស់កុំភ្លេចទស្សនាទាំងអស់គ្នាណា ដើម្បីទទួលបានរសជាតិថ្មី ប្លែក ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុង MV ចម្រៀង « ឆ្នាំងបាយចាស់ » ៕