តស៊ូនៅលើឆាកបវរកញ្ញាច្រើនលើកហើយ ចន សុទីម៉ា ទើបបានគ្រងមកុដបវរកញ្ញាចក្រវាឡ ២០២៣ 

កញ្ញា ចន សុទីម៉ា ធ្លាប់បរាជ័យនៅលើឆាកបវរកញ្ញាអស់ច្រើនលើកមកហើយ ប៉ុន្តែនាងមិនដែលបោះបង់ក្តីស្រមៃខ្លួនចោលឡើយ ទីបំផុតការតស៊ូរបស់នាងបានក្លាយទៅជាការពិត ដោយនាងបានក្លាយជាមកុដបវរកញ្ញាចក្រវាឡ ២០២៣ តាមបំណងប្រាថ្នា ។ 

កញ្ញា ចន សុទីម៉ា ពិតជាសក្តិសមជាមួយមកុដ Miss Universe Cambodia 2023 យ៉ាងពិតប្រាកដមែន មិនថា ចំណេះដឹង ទេពកោសល្យខាងសិល្បៈ  រូបសម្រស់ និង កម្ពស់ គឺនាងមានគ្រប់គ្រាន់ដែលអាចឆក់យកបេះដូងគណកម្មការ ក៏ដូចជាទស្សនិកជនបាន ។ 

កញ្ញា ចន សុទីម៉ា ពិតជារំភើបចិត្តខ្លាំងជាមួយនិងជយលោភីក្លាយទៅជាម្ចាស់ មកុដ Miss Universe Cambodia 2023ដើម្បីតំណាង កម្ពុជា ទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Universe លើកទី ៧២នៅប្រទេស El Salvador នៅក្នុងខែ វិច្ឆិកាឆ្នាំ ២០២៣ ។ 

មុននឹងក្លាយទៅជាម្ចាស់មកុដបវរកញ្ញាចក្រវាឡឆ្នាំ ២០២៣ នេះ កញ្ញា ចន សុទីម៉ា ធ្លាប់បានឆ្លងកាត់ការប្រកួតនៅលើវិស័យបវរកញ្ញារាប់មិនអស់ ប៉ុន្តែនាងមិនធ្លាប់បានគ្រងងមកុដក្នុងកម្មវិធីធំណាមួយឡើយ ។ ទោះបីជាបរាជ័យរាប់មិនអស់ តែ ចន សុទីម៉ា មិនដែលបោះបង់ក្តីស្រមៃរបស់ខ្លួនឡើយ នាងនៅតែបន្តដាក់ពាក្យចូលរួមប្រកួត Miss Universe Cambodia 2023 ជាលើកទី ២ រហូតទទួលបានមកុដដូចអ្វីដែលខ្លួនប៉ងប្រាថ្នា ។ 

គ្រាន់តែគ្រងមកុដបវរកញ្ញាចក្រវាឡភ្លាម ចន សុទីម៉ា បានហូរទឹកភ្នែកដោយមិនដឹងខ្លួន ដោយនាងបានពោលពាក្យថា ទីបំផុតក្តីស្រមៃរបស់នាងបានក្លាយជាការពិតហើយ អរគុណអ្នកគាំទ្រដែលតែងតែជួយលើកទឹកចិត្តនាង ៕