ពេលនេះ វ៉ាន់ នីឡា កំពុងសម្រាកព្យាបាលខ្លួននៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែង បន្ទាប់ពីនាងបានចូលទៅវះកាត់ដៃស្បូនមួយចំហៀង ដោយសារតែមានបញ្ហាសុខភាព ជាក់ស្តែងតាមរយៈរូបភាពរូបភាពមួយសន្លឹកនេះ នាងទើបតែចេញពីវះកាត់ ។
ទន្ទឹមនឹងការបង្ហាញរូបភាពនេះ បានធ្វើឱ្យទស្សនិកជនជាច្រើនមានការងឿងឆ្ងល់ថា វ៉ាន់ នីឡា មានបញ្ហាអ្វីបានជាត្រូវចូលមន្ទីរពេទ្យបែបនេះ ?
មកទល់ពេលនេះ វ៉ាន់ នីឡា នៅពុំទាន់បញ្ជាក់ប្រាប់ពីមូលហេតុច្បាស់ដែលធ្វើឱ្យនាងត្រូវចូលពេទ្យទាំងតក់ត្រហល់នោះទេ ប៉ុន្តែនាងបានប្រាប់យ៉ាងខ្លីទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា នាងនឹងបង្ហាញប្រាប់ពីស្ថានភាពជំងឺនាង បន្ទាប់ពីសុខភាពនាងល្អប្រសើរជាងនេះសិន ពីព្រោះពេលនេះនាងនៅហត់ និងឈឺស្នាមវះកាត់ ។
បើទោះបីជាតារាកំប្លែង វ៉ាន់ នីឡា មិនទាន់បញ្ជាក់ប្រាប់ពីមូលហេតុដែលនាងចូលពេទ្យក្តី ប៉ុន្តែតាមប្រភពព័ត៌មានក្រុមគ្រួសាររបស់ វ៉ាន់ នីឡា បានឱ្យដឹងថា វ៉ាន់ នីឡា វះកាត់កាត់ដៃស្បូនមួយចំហៀង ដោយសារតែនាងស្បូនរបស់នាងមានបញ្ហា ។
គួររំលឹកផងដែរថា តារាកំប្លែង វ៉ាន់ នីឡា ទើបតែសម្រាលកូនបានប្រហែលជិតមួយឆ្នាំប៉ុណ្ណោះ ដោយការវះកាត់ នេះជាលើកទី ២ ហើយដែលនាងធ្វើការវះកាត់ ដូច្នេះហើយ សុខភាពនាងមិនទាន់ល្អប្រសើរឡើងវិញនៅឡើយទេ នាងត្រូវចំណាយពេលវេលាយូរដើម្បីថែទាំងសុខភាពឱ្យល្អប្រសើរឡើងវិញ គ្រូពេទ្យជំនាញបានហាមមិនឱ្យនាងធ្វើការងារធ្ងន់ៗ ឬ ការងារណាដែលប៉ះពាល់កម្លាំងខ្លាំង នាងត្រូវសម្រាកព្យាបាល និង ថែទាំសុខភាពឱ្យបានច្រើន ៕