ផ្ការីកគ្រប់រដូវ MV «មីឆុងមីឆា» ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា


ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា នៅគ្រប់ទីកន្លែង ! MV ចម្រៀង « មីឆុង មីឆា » ដែលឧបត្ថមដោយ « មីជាតិ » កំពុងផ្ទុះខ្លាំងក្នុងស្រទាប់មិត្តយុវវ័យមិនថា នៅផ្ទះ ក្នុងក្លឹប ឬកន្លែងហាត់ប្រាណ កំពុងតែពេញនិយមចាក់នូវបទចម្រៀងនេះខ្លាំងណាស់ ជាពិសេសក្រោយស្តាប់បទចម្រៀងនេះហើយ ទស្សនិកជនអាច ញុំាមីជាតិ រាំលេងកម្សាន្តជាមួយចង្វាក់ភ្លេងបានយ៉ាងសប្បាយរីករាយ បំបាត់អស់ទុក្ខកង្វល់ ។

បើក្បាល MV ចម្រៀង « មីឆុង មីឆា » ដំបូង លោក ព្រាប សុវត្ថិ បានជះរាងដ៏សង្ហាចូលក្នុងក្លឹបមួយកន្លែង ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនកាន់តែស្រឡាញ់ ពេញចិត្តនូវស្ទាយសម្តែងរបស់លោក និងកញ្ញា តន់ ចន្ទសីម៉ា ពីព្រោះអ្នកទាំងពីរពិតជាសម្តែងបានល្អខ្លាំងណាស់ក្នុងបទចម្រៀងមួយបទនេះ មិនតែប៉ុណ្ណោះ បច្ចេកទេសនៃការថត និងការកាត់តរបស់ក្រុមបច្ចេកទេសក្នុងផលិតកម្ម Galaxy Navatra គឺអាចនិយាយបានថា លំដាប់ស្តង់ដារអន្តរជាតិពិតៗ ដូច្នេះហើយទើបក្រុមហ៊ុន « មីជាតិ » បានចំណាយប្រាក់រាប់ម៉ឺនដុល្លារក្នុងការផលិត MV ចម្រៀងនេះ ។

មកទល់ពេលនេះ MV ចម្រៀង « មីឆុង មីឆា » មានអ្នកចូលទស្សនារហូតដល់ទៅម៉ឺនViewហើយ ហើយ MV ចម្រៀងនេះក៏កំពុងផ្ទុះខ្លាំងនៅក្នុងក្លឹប នៅផ្ទះ និងនៅកន្លែងហាត់ប្រាណនានា ដោយពួកគេបានយកបទចម្រៀងនេះទៅចាក់ និងរាំលេងកម្សាន្តតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយ ជាក់ស្តែងសម្រាប់អ្នកដែលចូលចិត្តហាត់ប្រាណ  ម្នាក់ៗបានសម្តែងនូវការពេញចិត្ត និងការសរសើរយ៉ាងខ្លាំង ចំពោះ MV ចម្រៀង « មីឆុង មីឆា » ហើយពួកគេថែមទាំងសំណូមពរឱ្យ ផលិតកម្ម Galaxy Navatra ផលិតចម្រៀងក៏ដូចជា MV ចម្រៀងដែលមានលក្ខណៈស្តង់ដាបែបនេះឱ្យបានច្រើន ។

ក្រឡេកមកមើលលោក ព្រា សុវត្ថិ និង កញ្ញា តន់ ចន្ទសីម៉ា ដែលបានថតនៅក្នុង MV ចម្រៀង « មីឆុង មីឆា » នេះ គឺពួកគាត់ពិតជាបានដាក់មនោរសញ្ចេតនាខ្លាំងនៅលើបទចម្រៀងមួយបទនេះ ដើម្បីទទួលបានរូបភាពស្អាតៗ និងសមទៅតាមបទចម្រៀង មិនថា ស្ទាយនៃការតុបតែងខ្លួន សម្លៀកបំពាក់ ការផាត់មុខ ការលេងទឹកមុខ និងស្ទាយរាំជាដើម…គឺអាចនិយាយថា Wow តែម្តង ។

តោះទស្សនា MV ចម្រៀង « មីឆុង មីឆា » ជាថ្មីម្តងទៀតទាំងអស់គ្នា ។ តែសម្រាប់អែតមីនវិញបានមើលនិងស្តាប់បទចម្រៀងនេះច្រើនដងហើយនៅតែមិនធុញ កាន់តែស្តាប់ តែជក់ចិត្ត ហើយទស្សនិកជនអាចរាំលេងកម្សាន្តជាមួយតារាចម្រៀង ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទសីម៉ា ជាមួយចង្វាក់ថ្មីដ៏គួរឱ្យចាប់អារម្មណ៍នេះ ៕