តារាចម្រៀងរ៉េប Young Spider ចេញ Version ថ្មី « បងនឹងធ្វើឱ្យអូនដឹងប្រឹង » បន្ទាប់ពីកញ្ញា តន់ ចន្ទសីម៉ា 

ដោយសារតែបទចម្រៀង « អូននឹងធ្វើឱ្យបងដឹងប្រឹង » ឬ « Unlucky Day » របស់តារាចម្រៀង តន់ ចន្ទសីម៉ា ផ្ទុះខ្លាំងនៅក្នុងផលិតកម្ម Galaxy Navatra នាពេលកន្លងមក ស្រាប់តែអ្នកដឹកនាំនៅក្នុងផលិតកម្មនេះបានចេញ « បងនឹងធ្វើឱ្យអូនដឹងប្រឹង » ជា Version ថ្មីសម្រាប់តារាចម្រៀង Young Spider  វិញម្តង ដោយបទចម្រៀងនេះកំពុងតែផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ ។ 

តារាចម្រៀងរ៉េប Young Spider ធ្លាប់ចេញបទចម្រៀងល្បីៗជាច្រើនមកហើយនៅក្នុងផលិតកម្ម Galaxy Navatra ដូចជាបទ « កុំឈ្លើយ »ជាដើម… បទចម្រៀងនេះពិតជាផ្ទុះខ្លាំងនិងមានអ្នកស្គាល់ Young Spider កាន់តែច្រើនឡើង ។

ថ្មីៗនេះ ផលិតកម្ម  Galaxy Navatra ថែមទាំងបានចេញបទចម្រៀង « បងនឹងធ្វើឱ្យអូនដឹងប្រឹង » ជាVersion ថ្មីសម្រាប់តារាចម្រៀង រ៉េប Young Spider វិញម្តង ដោយបទចម្រៀងនេះទទួលបានការគាំទ្រខ្លាំងមិនចាញ់តារាចម្រៀង តន់ ចន្ទសីម៉ា ប៉ុន្មានទេ មិនថា បច្ចេកទេសនៃការថត ការសម្តែង និងការរៀបចំខ្លួនរបស់ពួកគេ គឺពិតជាទាក់ទាញខ្លាំងណាស់ ។ អ្នកគាំទ្រភាគច្រើនបានខមមិនសរសើរបទចម្រៀងនេះគ្រប់ៗគ្នា ។ 

តោះទស្សនាបទចម្រៀង « បងនឹងធ្វើឱ្យអូនដឹងប្រឹង » ឬ « Unlucky Day » Version ថ្មីពីតារាចម្រៀងរ៉េប Young Spider ទាំងអស់គ្នា ៖