មានឈ្មោះជាតារាល្បីមួយរូបក្នុងវិស័យសិល្បៈ តែ សុខ សោម៉ាវត្តី បែរជារៀបចំពិធីឡើងកេហដ្ឋានថ្មីដ៏ប្រណិតតំលៃរាប់សែនដុល្លារ យ៉ាងស្ងប់ស្ងាត់និង សាមញ្ញទៅវិញកាលពីម្សិលមិញនេះ ភាគច្រើននាងអញ្ជើញតែមិត្តភក្តិស្និទ្ធស្នាលប៉ុណ្ណោះ ។
សុខ សោម៉ាវត្តី ជាពិធីការិនី និងជាតារាសម្តែងដ៏ល្បីឈ្មោះមួយដែលបានក្លាយទៅជាស្រ្តីមេម៉ាយទាំងវ័យក្មេង បន្ទាប់ពីលែងលះជាមួយស្វាមី ដោយសាររស់នៅមិនចុះសម្រុងនិងគ្នា ។ ក្រោយពីបែកបាក់គ្រួសា សុខ សោម៉ាវត្តី នៅតែបំពេញការងារក្នុងសិល្បៈដូចដើម ដើម្បីរកថវិការចិញ្ចឹមជីវិត និងចិញ្ចឹមកូនស្រី ។
រយៈពេលច្រើនឆ្នាំមកនេះ សុខ សោម៉ាវត្តី រំពឹងថានឹងបានរៀបការជាថ្មីម្តងទៀតជាមួយមនុស្សដែលខ្លួនស្រឡាញ់ ប៉ុន្តែម្តងជាពីរដង នាងត្រូវខូចចិត្ត ពីព្រោះស្នេហាថ្មីទាំាងនោះបានធ្វើឱ្យនាងខកចិត្តខ្លាំង ដោយឡែកថ្មីៗនេះមានព័ត៌មានថា សុខ សោម៉ាវត្តី កំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសថៅកែហាងមួយកន្លែងដែលមានរូបសង្ហារ និងនៅក្មេងវ័យ ហើយថែមទាំងពូកែក្នុងការងាររកស៊ីទៀតផង ។
មកទល់ពេលនេះ សុខ សោម៉ាវត្តី នៅពុំទាន់សារភាពពីទំនាក់ទំនងនោះឱ្យមហាជនដឹងលឺ ផ្ទុយទៅវិញ នាងបែរជារៀបចំពិធីឡើងកេហដ្ឋានថ្មីដ៏ធំនិងមានតម្លៃរាប់សែនដុល្លារ ។ ក្នុងថ្ងៃជួបជុំនោះ សុខ សោម៉ាវត្តី មិនបានអញ្ជើញមិត្តសិល្បករច្រើនចូលរួមអបអរសាទរនោះទេ នាងបានរៀចំពិធីយ៉ាងសាមញ្ញបំផុតជាលក្ខណៈគ្រួសារ និងមិត្តសិល្បៈដែលស្និទ្ធស្នាលប៉ុណ្ណោះ ។
បើតាមប្រភពព័ត៌មានពីមិត្តភក្តិស្និទ្ធស្នាលជាមួយ សុខ សោម៉ាវត្តី បានលួចខ្សឹបប្រាប់ថា ផ្ទះវីឡាថ្មី ដែល សុខ សោម៉ាវត្តី រៀបចំពិធីឡើងកាលពីម្សិលមិញនេះ គឺមានតម្លៃរាប់សែនដុល្ហារ នាងរៀបចំឡើងផ្ទះថ្មីឱ្យហើយ មុនដល់ថ្ងៃពិសេសរបស់នាងមកដល់ ។ ទស្សនិកជនជាច្រើននៅតែទន្ទឹងរងចាំមើលការសម្តែងរបស់តារាស្រីរូបនេះគ្រប់ៗគ្នា ៕