គង់ ច័ន្ទស្រីមុំ បង្ហាញដំណឹងល្អយកកូនភ្លោះតាមបច្ចេកទេសថ្មី

ស្របពេលដែលសុខភាពរបស់ខ្លួនកាន់តែល្អប្រសើរ ការងារកាន់តែជោគជ័យ តារាសម្តែងហាយសូរ កូនមួយ គង់ ច័ន្ទស្រីមុំ សម្រេចចិត្តយកកូនភ្លោះតាមក្តីសម្រៃរបស់ខ្លួនតាមបច្ចេកទេសថ្មីនៅបំណាច់ឆ្នាំ ២០២៣ នេះហើយ ។ 

គម្រោងយកកូនរបស់តារាសម្តែង និងពិធីការិនី គង់ ច័ន្ទស្រីមុំ គឺបានបរាជ័យច្រើនលើកមកហើយ ដោយសារនាងមានបញ្ហាសុខភាព ហើយនាងក៏បានទទួលស្គាល់ចំពោះរឿងនេះផងដែរ ។ ដោយឡែកថ្មីៗនេះ គង់ ច័ន្ទស្រីមុំ ហាក់មានការជឿជាក់ខ្លាំងលើបំណង ប្រាថ្នាចង់បង្កើតកូនភ្លោះ ។ 

ជួបជាមួយអ្នកម្តាយហាយសូរ គង់ ច័ន្ទស្រីមុំ លើកនេះ នាងបានអះអាងយ៉ាងច្បាស់លាស់ថា នាងពិតជាយកកូនតាមបំណងប្រាថ្នាទៅតាមបច្ចេកទេសថ្មីដែលខ្លួនបានសិក្សារួចហើយយ៉ាងពិតប្រាកដមែន នៅបំណាច់ឆ្នាំ ២០២៣ នេះ ពីព្រោះនាងបានពិភាក្សាជាមួយគ្រូពេទ្យជំនាញក្នុងស្រុករួចហើយ រងចាំពេលវេលាល្អមកដល់ប៉ុណ្ណោះ ។ បើតាមបំណងគឺនាងចង់បានកូនភ្លោះ ស្រី ១ នាក់ ប្រុស ១នាក់ នាងសង្ឃឹមថា បំណងប្រាថ្នារបស់ខ្លួននឹងបានសម្រេចដូចអ្វីដែលខ្លួនបានប៉ងប្រាថ្នា ។ 

ទន្ទឹមនិងការត្រៀមខ្លួនយកកូនភ្លោះនេះ គង់ ច័ន្ទស្រីមុំ ក៏បានបង្ហើបប្រាប់ផងដែរថា ពេលនេះសុខភាពរបស់នាងល្អប្រសើរជាងមុនច្រើន នាងមានការជឿជាក់ថា ការយកកូនតាមបច្ចេកទេសថ្មីនេះ នឹងសម្រេចដូចបំណងប្រាថ្នា ។ ហើយបំណងយកកូនរបស់នាងលើកនេះនាងមិនចេញទៅក្រៅប្រទេសទេ ដោយនាងមានការជឿជាក់លើមន្ទីរពេទ្យឯកជនមួយនៅក្នុងប្រទេស កម្ពុជា ។  

គង់ ច័ន្ទស្រីមុំ គឺជាតារាសម្តែងហាយសូរមួយរូបដែលនិយមប្រើប្រាស់សម្ភារៈប្រ៊េនៗ ដែលមានតម្លៃថ្លៃកប់ពពក ដូចជា ស្បែកជើង កាបូប និង វែនតាជាដើម…រាល់ពេលទំនេរនាងតែងតែចំណាយថវិការផ្ទាល់ខ្លូន ចេញទៅដើរកម្សាន្តតាមខេត្តក្រុង និងចេញទៅក្រៅប្រទេស ដើម្បីពង្រឹងទំនាក់ទំនងអាពាហ៍ពិពាហ៍របស់ខ្លួនឱ្យកាន់តែរឹងមាំ ៕