តន់ ចាន់សីម៉ា នៅតែជាកំពូលតារាចម្រៀងវ័យក្មេងដែលមិនអាចប្រកែកបានទោះបីជួបភ្លៀងប៉ុណ្ណាក៏ដោយ

ដូចប្រិយមិត្តបានជ្រាបមកហើយ តារាចម្រៀងស្រីលំដាប់កំពូលរបស់ផលិតកម្ម Galaxy Navatra តន់ ចន្ទសីម៉ា ធ្លាប់រងនូវការរិះគន់ពីអ្នកលេងបណ្ដាញសង្គមមួយចំនួន នារយៈពេលចុងក្រោយនេះ។ សកម្មភាពទាំងនោះ បានធ្វើឲ្យអ្នកខ្លះ គិតថាប្រជាប្រិយភាពរបស់ តន់ ចន្ទសីម៉ា បានធ្លាក់ចុះខ្លាំង ប៉ុន្ដែថ្មីៗនេះ កញ្ញាបានធ្វើឲ្យមហាជនគ្រប់គ្នាភ្ញាក់ផ្អើល ហើយបើកភ្នែកធំៗដាក់នាង។

តាមរយៈព្រឹត្ដិការណ៍ប្រគំតន្ដ្រីដ៏អស្ចារ្យ EEW9 ក្រុមហ៊ុនរបស់ ឧកញ៉ា យឹមតាស្រង់ និងម៉ាក់EE  កាលពីពេលថ្មីៗនេះ នៅផ្សារទំនើប K-Mall វត្ដមានតារាចម្រៀងស្រីរូបនេះនៅលើឆាកគេឃើញមនុស្សកកកុញនាំគ្នាលើកដៃ និងស្រែកគាំទ្រពេលនាងឡើងច្រៀងយ៉ាងកងរំពង ហើយខ្លីបវីដេអូមួយចំនួនក៏ត្រូវបានអ្នកគាំទ្រហ្វេនៗបង្ហោះចែកចាយពេញបណ្តាញសង្គមយ៉ាងគក្រឹងគគ្រេង។

ដៃកាន់ច្រវ៉ាក់ ដើរអូសទ្រុង ដោយក្នុងទ្រុងនោះ មានបុរសម្នាក់ ដៃជាប់ច្រវ៉ាក់ ខំរើបំរាស់អូសកាត់ កណ្ដាលវ៉ូងមនុស្សកំពុងទស្សនារាប់ម៉ឺននាក់ ដែលជាសកម្មភាព SHOW ក្នុងបទចម្រៀងថ្មីរបស់ កំពូលតារាចម្រៀង តន់ ចាន់សីម៉ា “អូននឹងធ្វើឲ្យបងដឹងប្រឹង”ឬUNLUCKY ពិតជាធ្វើឲ្យមហាជនបានចូលរួមនោះលាន់មាត់សរសើរគ្រប់ៗគ្នា។

គ្រានោះ គ្រាន់តែដល់វគ្គ តន់ ចាន់សីម៉ា ដើរអូសទ្រុងដែកខាងលើច្រៀង អ្នកគាំទ្ររបស់នាងរាប់ម៉ឺននាក់ដែលបានចូលរួមនោះលើកទូរស័ព្ទថត នឹងស្រែកហ៊ោស្វាគមន៍នាងគ្រប់ៗគ្នា។

តាមរយៈព្រិត្តការណ៍នោះ បានធ្វើឲ្យមនុស្សមួយចំនួនដែលធ្លាប់គិតថា តន់ ចន្ទសីម៉ា ធ្លាក់ប្រជាប្រិយភាពនោះច្បាស់ក្នុងចិត្ដតែម្ដង។ ជាសក្ខីភាព បង្ហាញថាពុំមានការស្រកស្រុតខ្លាំងនៃចំនួនអ្នកគាំទ្រ ហើយបង្ហាញក្ដីស្រឡាញ់ចំពោះមហាជនដែលនៅបន្ដគាំទ្រខ្លួនផងនោះ ។

គ្រាន់តែព្រិត្តការណ៍ការប្រគំតន្ត្រីនោះចប់ភ្លាម វីដេអូ និងរូបថតជាច្រើនសន្លឹកត្រូវបានអ្នកគាំទ្ររបស់នាង យកទៅបង្ហោះលើបណ្ដាញសង្គមព្រោងព្រាត ព្រមទាំងមានអ្នកគាំទ្រជាច្រើនទៀតបានចូលខមិន និងជូនពរនាងឲ្យមានភាពជោគជ័យថ្មីៗបន្ថែមទៀត។

សកមកម្មភាពនេះ ត្រូវបានមហាជនវាយតម្លៃថា តារាស្រី តន់ ចន្ទសីម៉ា នាងនៅតែជាឈរលើលំដាប់កំពូលតារាចម្រៀងល្បីដាច់គេដដែល ត្បិតអីសន្ទុះនៃការគាំទ្រតបស់តារាចម្រៀងស្រីរូបនេះនៅតែខ្លាំងដដែល៕

សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖